ថ្ងៃស្អែក និងថ្ងៃខានស្អែក ធីមអ្នកខេត្តកំពង់ស្ពឺយើងដឹងតែសប្បាយហើយ បានទស្សនាជាមួយការប្រកួតក្បាច់គុនផង និងបានរាំលេងសប្បាយជាមួយការប្រគុំតន្ត្រីផង

ពីមួយប្រកួតទៅមួយប្រកួតស្ថានីយទូរទស្សន៍ថោនមិនដែលបំភ្លេចនូវការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរនោះទេ តាមរយៈការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក មិនត្រឹមតែនាំកីឡាករល្អៗទៅប្រកួតតតាំងជាមួយជើងខ្លាំងបរទេសប៉ុណ្ណោះទេ តែការរៀបចំការផ្សព្វផ្សាយ តែងតែបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរថែមទៀត។

ជាក់ស្ដែងសូម្បីតែវីដេអូរូបភាពនៃការផ្សព្វផ្សាយការប្រកួតប្រចាំសប្តាហ៍នីមួយៗតែងតែមានភាពច្នៃប្រឌិតបែបខ្មែរ មិនដែលឱ្យអ្នកទស្សនាជិនណាយឡើយគឺធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ និងបង្ហាញពីមរតកវប្បធម៌ដូនតាខ្មែរដែលបានបន្សល់ទុកជាយូរមកហើយនោះទៅកាន់ពិភពលោក។ហើយនៅលើសង្វៀន Wurkz សេនាគុនខ្មែរ យ័ន្ត ៨ទិស នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ស្អែកនេះនឹងនាំយកកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិឡើងប្រកួតក្បាច់គុនដើម្បីរកអ្នកខ្លាំងនៅលើសង្វៀន ។

 

ជាមួយគ្នានោះ គូជម្រុះខ្សែក្រវាត់ IPCC Kun Khmer ពូលA ជុំទី2 (60Kg)រួមមាន៖

– ពេជ្រ សុខា  vs  ម៉ន បណ្ឌិត

– សូត្រ សុខឃីម  vs  អូន ស៊ីនួន

 

គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖

– ផានិត គុនខ្មែរ  vs ប៉ះកីឡាករអេស្ប៉ាញ GONSALO

– សូត្រវាសនា គុនខ្មែរ  vs ប៉ះជើងខ្លាំងមីយ៉ាន់ម៉ា កីឡាករមហាតាន់ SIT PHYO AUNG

– ម៉ឺន មេឃា  vs មីយ៉ាន់ម៉ា  AUNT HTOO NAING

– អេ អាំម៉ារីនភូថង  vs អូបេគីស្ថាន  KARIMOV JAFAR

– ធឿន ធារ៉ា  vs   អូបេគីស្ថាន ALI KARIM JONOV

កម្មវិធីប្រកួតនឹងចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងរៀបចំសង្វៀនស្ថិតនៅក្នុងភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រៅពីព្រឹត្តិការណ៍ប្រកួតក្បាច់គុន ក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រី WURKZ TOUR CONCERT នាថ្ងៃបន្ទាប់ នៅថ្ងៃអាទិត្យ ទី២៩ ខែ មីនា ឆ្នាំ២០២៦ ផងដែរ សូមបងប្អូនអ្នកខេត្តកំពង់ស្ពឹអញ្ជើញទៅរាំលេងសប្បាយ ជួបជាមួយកំពូលតារាចម្រៀងដូចជា៖

-កញ្ញា.បាន មុន្នីលក្ខណ៍

-លោ. ពេជ្រ ថាណា

-កញ្ញា. ថាន់ នឿថង

– Zedes មកក្រឡុកទីក្រុង

-កញ្ញា. តាក់ ណារីតា

-លោក.Han Record

 

នៅទីតាំង នៅភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺដដែល ។ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, ព្រមទាំង Facebook page: TOWN FULL HDTV និង Page Wurkz Energy Drink ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២