ប៉ះអ្នកណាក៏មិនជាបញ្ហាសម្រាប់រស្មី គុនខ្មែរ បើបុកហ្វឹកហាត់ខ្លាំងម្លឹងៗ ដឹងតែល្អមើលហើយនៅខេត្តកំពតចុងសប្តាហ៍នេះ!

ភ្នំពេញ៖ ចេញលេងសង្វៀនធំ ស្របពេលការប្រកួតវិលជុំដណ្តើមខ្សែក្រវ៉ាត់ក៏កាន់តែខិតជិតដល់វគ្គសំខាន់ យ៉ាងណារស្មីហាក់ដូចជាខំហ្វឹកហាត់ខ្លាំងសម្រាប់ជំនួបថ្មីក្នុងកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors) នាថ្ងៃទី04 ខែមេសា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ នៅឯពហុកីឡដ្ឋានខេត្តកំពត (ជាប់រង្វង់មូលធុរេន)។

ម្តងនេះ រស្មី គុនខ្មែរ  ធ្វើការធ្ងន់ជាងការប្រកួតមុនៗ ដោយរូបគេនឹងត្រូវជួបតតាំងជាមួយជើងខ្លាំងជាមួយកីឡាករមីយ៉ាន់ម៉ា CHIT MIN SAN ខណៈដែលការប្រកួតចុងក្រោយរបស់គេក៏ធ្វើបានល្អយកជ័យជំនះលើកីឡាករបរទេស។ រស្មីបានព្យាយាមសម្រុកហ្វឹកហាត់ជាខ្លាំងជាមួយកម្លាំងស៊ុស ព្រោះដៃគូរបស់គេ ទាំងល្បឿន ទាំងកណ្តាប់ដៃបានទាំងព្រម ប្រសិនបើប្រហែសតែបន្តិចអាចពិបាករបស់គេវិញ។

បន្ថែមពីគូអ្នកប្រយុទ្ធកណ្តាប់ដៃនេះ ក៏នៅមានការប្រកួតជាច្រើនគូទៀតដូចជា៖

គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)

– ម៉ាលី អគ្គីណេត  vs  រិទ្ធី បូភាព

គូជម្រុះខ្សែក្រវាត់ IPCC Kun Khmer ពូលB ជុំទី2 (60Kg)

– ភក្តី ដាលីន  vs  ប៉ុង ពិសិដ្ឋ

– សេងទ្រី គុនខ្មែរ  vs  ចិត្ត សុភី

គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)

– អ៊ូច ធារិទ្ធ  vs អូបេគីស្ថាន DDAMUROD

– សែន ចាន់រិទ្ធីស័ក្ត  vs កីឡាករចិន AYACU MOCHA

– មាស ប៊ុនថេន  vs កីឡាករអ៉ឺរ៉ង់ MOHAMMAD ALI។

 

ការប្រកួតនេះ មិនធ្វើឱ្យបងប្អូនខកបំណងឡើយ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន និងផេកWurkzផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២