ស្តែងៗ ស្ត្រីជាជាងសាឡនម្នាក់ត្រូវបានខ្មាន់កាំភ្លើងជាប្តីបាញ់ប្រហារកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នៅក្នុងហាងសាឡនមួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដួលដេកនៅក្នុងថ្លុកឈាម។

បើតាមប្រភពពីប្រជាពលរដ្ឋខ្លះបានអះអាងថា ស្ត្រីរងគ្រោះគឺជាជាងសាឡន ហើយឃាតករគឺជាប្ដីស្ត្រីរងគ្រោះ ប៉ុន្តែនៅពុំទាន់ដឹងថា អំពើឃាតកម្មមួយនេះ ផ្ដើមចេញពីភ្លើងប្រចណ្ឌ រវាងប្ដីប្រពន្ធ ឬក៏ភ្លើងគំនុំជាមួយអ្នកដទៃ ឬក៏មូលហេតុអ្វីឱ្យប្រាកដនោះទេ។
ក្រោយពេលកើតហេតុ ឃាតករបានគេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅពិនិត្យជាក់ស្ដែង និងហៅរថយន្តពេទ្យដឹកយកជនរងគ្រោះទៅសង្គ្រោះ ។ ព្រមទាំងធ្វើការស្រាវជ្រាវស្វែងរកឃាតករ ដើម្បីឃាត់ខ្លួន និងចាត់ការតាមច្បាប់ ៕

ដោយ៖ វិចិត្រ

