ចូលឆ្នាំ៣ថ្ងៃ មានករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៧នាក់ និងរបួសធ្ងន់ ស្រាលចំនួន៤៥នាក់

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ដោយបានឆក់យកជីវិតមនុស្សចំនួន ១៧នាក់ និង៤៥នាក់រងរបួសធ្ងន់-ស្រាល ។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលនោះបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥នាក់ និងរងរបួសធ្ងន់-ស្រាល ៦នាក់ ។នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ និងរងរបួសធ្ងន់-ស្រាល ១៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦នាក់ និងរងរបួសធ្ងន់-ស្រាល ២៥នាក់ ៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២