ចក្រភពអង់គ្លេសបានផ្ទេរប្រាក់ប្រមាណជា ១ពាន់លានដុល្លារជាទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលខ្លួនបានបង្កកទៅឱ្យអ៊ុយក្រែន

ក្រសួងហិរញ្ញវត្ថុរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី 15 ខែមេសាថា ចក្រភពអង់គ្លេសបានផ្ទេរប្រាក់ចំនួន 752 លានផោន (ប្រហែល 1 ពាន់លានដុល្លារ) នៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលខ្លួនបានបង្កកទៅឱ្យអ៊ុយក្រែន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែនបានទទួលប្រាក់ឧបត្ថម្ភចុងក្រោយបំផុតពីចក្រភពអង់គ្លេសក្នុងចំនួនទឹកប្រាក់ 752 លានផោន (ប្រហែល 1 ពាន់លានដុល្លារ) ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម G7 Extraordinary Revenue Acceleration for Ukraine (ERA)”។

 

រដ្ឋមន្ត្រីហិរញ្ញវត្ថុ Serhiy Marchenko បាននិយាយថា ការផ្តល់មូលនិធិនឹងដោះស្រាយតម្រូវការបន្ទាន់ក្នុងវិស័យសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន។ហើយខ្ញុំដឹងគុណចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេសសម្រាប់ការគាំទ្រដ៏ជាប់លាប់ និងតាំងចិត្តរបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំទី 5 នៃសង្គ្រាមទ្រង់ទ្រាយធំ។

ការទូទាត់ចុងក្រោយបំផុតគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយរវាងចក្រភពអង់គ្លេស និងអ៊ុយក្រែន ដើម្បីផ្តល់ជំនួយដល់ទីក្រុង Kyiv ចំនួន 2.26 ពាន់លានផោន (ប្រហែល 3 ពាន់លានដុល្លារ) សម្រាប់តម្រូវការការពារជាតិ។ កន្លងមកអ៊ុយក្រែនបានទទួលប្រាក់ឧបត្ថម្ភចំនួន 2 លើករួចមកហើយ សរុបចំនួន 1.5 ពាន់លានផោនក្នុងខែមីនា និងខែមេសា ឆ្នាំ 2025 ក្រោមកិច្ចព្រមព្រៀង។

ជំនួយនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ Group of Seven’s (G7) ERA ដែលជាកម្មវិធីប្រាក់កម្ចី 50 ពាន់លានដុល្លារ ដែលប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលបានបង្កកដើម្បីធ្វើហិរញ្ញប្បទានដល់អ៊ុយក្រែន និងសងប្រាក់កម្ចី៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២