ភ្នំពេញ៖ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ចាប់ផ្តើមប្រកួត ក្នុងសប្តាហ៍ទី២៩ ត្រូវថ្ងៃសៅរ៍ ទី២៥ និងថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ដែលមានគូប្រកួតជាច្រើន ត្រៀមសម្លៀងភ្នែកទស្សនាការប្រកួតដ៏ជក់ចិត្តជាច្រើនគូនៅចុងសប្តាហ៍នេះ។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ មានចំនួន៣គូ ក្រុម Top 6 ព្រះខ័នរាជស្វាយរៀងនឹងត្រូវបើកកីឡដ្ឋានមតរកតេជោស្វាគមន៍ភ្ញៀវមកពីកំពង់ស្ពឺ ណាហ្កាវើល, អង្គរថៃហ្គឺរ បើកទ្វារកីឡដ្ឋានអារីកាតុ ស្វាគមន៍ក្រុមភ្ញៀវបឹងកេត។ ចំណែកឯក្រុមMOI ត្រៀមជួបក្រុមខ្លាំងភ្នំពេញក្រោននៅកីឡដ្ឋានវិសាខា ការប្រកួតទាំងអស់នឹងធ្វើឡើងវេលាម៉ោង៦ល្ងាច។

ការប្រកួតសម្រាប់ក្រុម Bottom 5 នៅថ្ងៃអាទិត្យ ទី២៦ ក្រុមបាល់ទាត់គិរីវង្សសុខសែនជ័យត្រូវជួបក្រុម ISI នៅកីឡដ្ឋានគីរីវង្សម៉ោង 15និង45នាទី។ ចំណែកវិសាខាវិញ នឹងជួបក្រុមLife FCនៅកីឡដ្ឋានវិសាខា វេលាម៉ោង 6ល្ងាច៕

ដោយ៖ វិកគី

