ភ្នំពេញ៖ សមាសភាពកីឡាករ ដែលនឹងត្រូវប្រកួតនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ សុទ្ធតែមហាកំពូលអ្នកលេងអាវុធដៃ សំខាន់គូខ្សែក្រវ៉ាត់មានរហូតដល់ទៅពីរគូ បើមិនបានទស្សនាច្បាស់ជាស្តាយក្រោយជាពុំខាន ។


*គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– មាស សុវណ្ណសា Vs ប៉ែនកាក់ សុខមាន
– សឹង ឡេង Vs ឆន ឈាងរ៉ាន់ ។
*គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)
– គឹម វាសនា Vs កីឡាករចិន ZHANG ZHENJIANG (ហ្សាំង ហ្សិនជាំង)
– មាស ប៊ុនថេន Vs កីឡាករទុយណេស៊ី MOUATH MOUHAMED (មូអាត មូហាម៉េត )
– ពេជ្រ អទិទេព Vs កីឡាករអូបេគីស្ថាន ZARBOBBEKOV(ហ្សាប៊ូបប៊ូកូវ)។
*គូប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC Kun Khmer (ប្រាក់រង្វាន់ ៤០លានរៀល)
– ធន់ ចំណាប់ Vs សៀង សេងហួរ ។
*គូដណ្តើមខ្សែក្រវាត់ IPCC Kun Khmer សង្វៀន Mas Fight Cambodia (៥ទឹក)
– ពេជ្រ សម្បត្តិ Vs កីឡាករម៉ុងហកគោលី B.AMGALANBAYAR(ប៊ី អាំហ្គាឡានបាយ៉ា)។
ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ នៅស្ថានីយទូរទស្សន៍ថោន។
ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, Town Plus Media និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

