រាត្រីនេះនឹងមានការប្រកួតដ៏អស្ចារ្យ សម្រាប់អ្នកគាំទ្រកម្ពុជា បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង ការប្រកួតជើងទី១ ពានសម្តេចតេជោ

ភ្នំពេញ៖ ការប្រកួតដ៏អស្ចារ្យ សម្រាប់អ្នកគាំទ្រកម្ពុជា បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

តាមការគ្រោងទុក បឹងកេត និង ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ ប៉ុន្តែគណៈកម្មការរៀបចំការប្រកួតជើងឯកក្លឹបកំពូលអាស៊ាន ASEAN Club Championship បានកំណត់ឲ្យ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមរបស់ថៃ Bangkok United ប្រកួតសន្សំពិន្ទុចុងក្រោយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅប្រទេសវៀតណាម ដូច្នេះជាន់ថ្ងៃគ្នា។

ប្រសិនបើ ព្រះខ័នរាជស្វាយរៀង មិនទៅប្រកួតនៅទឹកដីកណ្តាល ប្រទេសវៀតណាមអាចប្រឈមនឹងពិន័យជាប្រាក់ ១ លានដុល្លារ និងព្យួរការចូលរួមប្រកួតដល់ទៅ ២ ឆ្នាំ។

 

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ គណៈកម្មការរៀបចំការប្រកួតបានប្រកាសជាផ្លូវការអំពីការលើកពេលពីថ្ងៃទី២២ ទៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតជើងទី២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដូច្នេះ ល្ងាចនេះអ្នកគាំទ្របាល់ទាត់កម្ពុជានឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តរវាងក្រុមខ្លាំងទាំងពីរ កុំភ្លេចទៅចូលរួមគាំទ្របាល់ទាត់ជាតិទាំងអស់គ្នា៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២