ភ្នំពេញ៖ ការវិលត្រឡប់មកវិញ ក្រោយពីសម្រាកជាច្រើនសប្តាហ៍ នៅក្នុងសប្តាហ៍នេះការប្រកួតនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ប្រមូលផ្ដុំទៅដោយគូប្រកួតជក់ចិត្តជាច្រើនគូ ដែលមិនធ្វើឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។


**គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖
ការប្រកួតគូរកីឡាការិនី ជា ណាវី vs លិជីង គុនខ្មែរ។
**គូជម្រុះខ្សែក្រវាត់ IPCC Kun Khmer ពូលB ជុំទី3 (60Kg)៖
– ភក្តី ដាលីន vs ចិត្ត សុភី
– សេងទ្រី គុនខ្មែរ vs ប៉ុង ពិសិដ្ឋ។
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– អេ ណារ័ត្ន vs ម៉យ៉ាន់ម៉ា YOE YAR THWAY
– សែន រ៉ាដេត vs ម៉ីយ៉ាន់ម៉ា AUNG YE NAING។
– ឡៅ ចន្ទ្រា vs កីឡាករចិន LI BERLIN
– អេ អាំម៉ារីនភូថង vs អូបេគីស្ថាន JAFARBEK HIKMATOV។
ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី02 ខែឧសភា ឆ្នាំ2026 ស្អែកនេះ ចាប់ពីម៉ោង 7យប់តទៅ ទីតាំងរៀបចំសង្វៀនស្ថិតនៅក្នុងភូមិក្រឡាញ់(ម្តុំដំរីពីរ) ឃុំវាលពង់ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, Town Plus Media និងWurkz ផងដែរ៕

ដោយ៖ វិកគី

