ភ្នំពេញ៖ ត្រឡប់មកវិញជាមួយនឹងការស្វែងរកបេក្ខភាពម្ចាស់ពានរង្វាន់ជាថ្មី ដោយរដូវកាលនេះក្រោយពីរកឃើញម្ចាស់ខ្សែក្រវ៉ាត់ ការប្រកួតដណ្ដើមពានរង្វាន់ប្លែកភ្នែក ដែលមានការចូលរួមពីកីឡាករជាច្រើនរូប ដោយបេក្ខភាពម៉ារ៉ាតុនឃីកបុកស៊ីងដណ្តើមពានរង្វាន់(51Kg)រួមមាន៖
– កីឡាករ ថេន ដេវីត
-កីឡាករ រិទ្ធី អ៊ីចយ
-កីឡាករ រិទ្ធ មច្ឆា
-កីឡាករ ជ័យ យ៉ានតៈចាន់រាជ្យ។


កីឡាករទាំងបួនរូបនេះ សុទ្ធតែជាកីឡាករដែលមានជំនាញខាងប្រយុទ្ធ នៅលើសង្វៀន នេះគឺជាឱកាសថ្មីមួយទៀតរបស់ពួកគេដើម្បីស្វែងរកពានជូនក្លឹប ចាំមើល អ្នកណានឹងក្លាយជាម្ចាស់ពាន?។
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)
– រិទ្ធ វិបុល Vs មីយ៉ាន់ម៉ា AUNG PAI
– វ៉ាន់ វឿន Vs អូបេគីស្ថាន ADAMKHONOV NURMUKHAMAD
– សែន ចាន់រិទ្ធីស័ក្ត Vs អ៉ឺរ៉ង់ SHAYAN SAFAEIRAD
– យេន ឌីណា Vs ប៉ះកីឡាករចិន ZHANG BORU ។
ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី03 ខែឧសភា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 3រសៀលតទៅ ទីតាំងស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN Plus Media និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

