មាស ប៊ុនថេន ត្រៀមជម្រះបញ្ជីសងសឹកជាមួយដៃគូចាស់ក្នុងព្រឹត្តិការណ៍ 8Men Tournament នាសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ ចិត្តជាកូនប្រុស ១០ឆ្នាំសងសឹក ក៏មិនទាន់ហួសពេលដែរ រង់ចាំឱកាសនេះជាយូរហើយ ពេលវេលាសងសឹករបស់កីឡាករគុនខ្មែរមាស ប៊ុនថេនបានមកដល់ហើយ ក្រោយពីរងបរាជ័យក្រោមថ្វីដៃកីឡាករអន្តរជាតិ កីឡាករបារាំង Maven កាលពីមុន។

លើកនេះមិនមែនមកលេងៗទេ តែមកដើម្បីទទួលការសងសឹក តើបងប្អូនជឿជាក់លើកីឡាករគុនខ្មែរយើងប៉ុន្មានភាគរយ ដែលនឹងសងសឹកយកជ័យជំនះពីកីឡាករបារាំងរូបនេះមកវិញ ។

 

មិនដឹងថា កីឡាករ មាស ប៊ុនថេន សងសឹកបានសម្រេចដែរឬយ៉ាងណានោះទេ ចាំទស្សនាទាំងអស់គ្នាបងប្អូន ថាតើ មាស ប៊ុនថេន អាចស្រង់ដើមបានវិញ ឬក៏កីឡាករបារាំង Maven រក្សាកំណត់ត្រាឈ្នះជាថ្មីម្ដងទៀត នៅក្នុងព្រឹត្តិការណ៍ Ganzberg World kun khmer 2026។

មាស ប៊ុនថេន នឹងត្រូវជួបតតាំងជាមួយជើងខ្លាំងបារាំង កីឡាករ MAVEN ជាថ្មីក្នុងជំនួបសងសឹក ដោយកាលពីអតីតកាលរូបគេធ្លាប់ត្រូវមួយកែងបកដោយកីឡាករ MAVEN ក្នុងការប្រកួតយ៉ាងតានតឹងរហូតដល់អាជ្ញាកណ្ដាលរាប់។ កាលនោះកីឡាករគុនខ្មែររបស់យើង ខំប្រឹងវាយទប់ មិនបញ្ឈប់ការប្រកួតសុខចិត្តចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។

តាំងពីពេលនោះមក គេក៏ចិញ្ចឹមចិត្តចង់ជួបប្រកួតសងសឹកជាមួយដៃគូចាស់នេះជាថ្មី។ ឥឡូវនេះក្តីស្រមៃបានសម្រេច កុំភ្លេចចូលរួមលើកទឹកចិត្តកីឡាករគុនខ្មែរយើងទាំងអស់គ្នា ដែលព្រឹត្តិការណ៍ប្រកួតនៅថ្ងៃទី14 ខែឧសភា ឆ្នាំ2026   នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់ចាប់ពីម៉ោង 8:00 យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ថោន, facebook page៖ Town Plus Media និង Beer GANZBERG ជាមួយគ្នានោះ ក៏នៅមានការប្រកួតគូដ៏អស្ចារ្យជាច្រើនគូទៀតផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២