ដឹងតែភ្លូកទឹក ភ្លូកដីហើយ WURKZ TOUR CONCERT រយៈពេល២ថ្ងៃ នៅស្រុកក្រគរ មានទាំងការប្រគុំតន្ត្រីផង និងប្រដាល់គុនខ្មែរផង!

ភ្នំពេញ៖ សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors) ព្រឹត្តិការណ៍សប្បុរសធម៌តន្ត្រី ដើម្បីជួយដល់វីរៈកងទ័ព ស្មារតីរួបរួមគ្នា បន្តឈរជាកម្លាំងនៅជួរក្រោយដ៏រឹងមាំដល់វីរៈកងទ័ពកម្ពុជា តាមរយៈព្រឹត្តិការណ៍តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ដើម្បីជួសជុល និងកសាងសាលារៀនWurkz ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ WURKZ TOUR CONCERT មានរយៈពេល២ថ្ងៃ ដែលមានទាំងការប្រគុំតន្ត្រីផង និង ប្រដាល់គុនខ្មែរផង។

កម្មវិធីប្រដាល់គុនខ្មែសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)ធ្វើឡើងនៅថ្ងៃទី09 ខែឧសភា ឆ្នាំ2026 ។ដោយមានកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិឡើងប្តូរកណ្តាប់ដៃ និងបញ្ចេញក្បាច់គុនដាក់គ្នានាចុងសប្តាហ៍នេះរួមមាន៖

-កីឡាករ សាន់ គុនខ្មែរ ប៉ះកីឡាករអ៊ីរ៉ង់  SAMAN MORADI,រីគី សេងថង ប៉ះកីឡាករចិន WANG TENG FEI,ពេជ្រ កក្កដា ប៉ះកីឡាករមីយ៉ាន់ម៉ា SAW PHOE KAE ,វត្តមានកីឡាករសូត្រ វាសនា នឹងត្រូវជួបជើងខ្លាំងអន្តរជាតិដែរ។

*គូមិត្តភាពជាតិគុនខ្មែរសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors)៖

– ពេជ្រ បញ្ញា vs វិបុល ចៅវាំងឌឺ

– សុភាព ចេស្តា vs រិទ្ធី ឆៅ

– ពុយ ឡាយ vs ឮ រិទ្ធី សីហា

 

ដោយឡែកសម្រាប់ព្រឹត្តិការណ៍ប្រគុំតន្ត្រី WURKZ TOUR CONCERT ធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ​ ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា កំពូលតារាចម្រៀងប្រចាំផលិតកម្មថោន ព្រមទាំងមានវត្តមានតារារ៉េបដ៏ពេញនិយមផងដែរ។

 

ចូលរួមទស្សនាដោយសេរីទីតាំងសង្វៀន នៅបុរីសុភមង្គល ភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, Facebook page៖ TOWN FULL HDTV និងPage Wurkz Energy Drink ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២