តស់ ! មកដឹងសមាសភាពគូជក់ចិត្ត៣គូបន្ថែមទៀត ក្រៅពីការប្រកួត8 Men Tournament នៅកំបូល នាប៉ុន្មានថ្ងៃខាងមុខនេះ

ភ្នំពេញ៖ Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ទាំងអស់គ្នាដើម្បីគុនខ្មែរឡើងដល់កម្រិតកំពូល ការប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥ និងការប្រកួតមិត្តភាពអន្តរជាតិដ៏ជក់ចិត្តដទៃទៀត។លោកអ្នកនឹងបានទស្សនាការតស៊ូដ៏ស្វិតស្វាញ ភាពរឹងមាំ និងបច្ចេកទេសដ៏ប៉ិនប្រសប់របស់កីឡាករគុនខ្មែរយើង ក្នុងការការពារមរតកដូនតា និងការដណ្តើមយកជ័យជម្នះនៅលើសង្វៀនអន្តរជាតិមួយនេះ។

សូមចូលរួមគាំទ្រ និងលើកទឹកចិត្តកីឡាករគុនខ្មែរយើងដោយផ្ទាល់ នៅទីតាំងកំបូល ឬតាមដានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ Town Full HDTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ Ganzberg Beer ចាប់ពីម៉ោង ៨ យប់តទៅ។

ក្រៅពីមហាកំពូលព្រឹត្តិការណ៍ប្រដាល់ដ៏កក្រើក Ganzberg World Kun Khmer 2026 នឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥ និងមានការប្រកួតគូពិសេសៗមិត្តភាពជាតិ និងអន្តរជាតិចំនួន៣គូបន្ថែមទៀតមានដូចជា៖ កីឡាករកូស៊ីន គុនខ្មែរ និងត្រូវជួបប្រកួតជាមួយឃន សម្ភស្ស, កីឡាករមាស ប៊ុនថេន និងត្រូវជួបតតាំងជាមួយជើងខ្លាំងបារាំង កីឡាករMAVEN, ចំណែកឯអេអាំម៉ារីន ភូថង ត្រូវជួបប្រកួតតតាំងកីឡាករជើងខ្លាំងអូបេគីស្ថាន ABDURAZZOQOV RAMAZON។

កីឡាករជាតិ និងអន្តរជាតិ ដែលនឹងត្រូវចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ រួមមាន៖
-Filali កីឡាករម៉ារុក
-Nicolas Sanabria កីឡាករអេស្ប៉ាញ
-Baterdene កីឡាករម៉ុងហ្គោលី
-Yakim Movich Michail កីឡាករបីឡារ៉ុស
-Akilal Yacine កីឡាករអាហ្គារី
-Vadim Sharamko កីឡាកររ៉ុស៊ី
-Sunny Mawer កីឡាករអូស្ត្រាលី

សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករបងប្អូន ដើម្បីលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងឡើងដល់កម្រិតកំពូល ទីតាំងរៀបចំសង្វៀននៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញដែលលរៀបចំដោយក្រុមហ៊ុន Ganzberg និង Town)៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២