ភ្នំពេញ៖ គេមកហើយ ឃើញតែគូប្រកួតនៅសប្តាហ៍នេះ ដឹងតែកក្រើក និងរញ្ជួយសង្វៀនទៅហើយ កំពូលកីឡករអ្នកប្រយុទ្ធជើងចាស់ ឈឿន ល្វៃ ត្រៀមខ្លួនចូលមកអង្រួនសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors) គូមិត្តភាពអន្តរជាតិគុនខ្មែរនាថ្ងៃទី16 ខែឧសភា ឆ្នាំ2026 ចាប់ពីម៉ោង 7យប់តទៅ នៅភូមិដូនទុង ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


ឈឿន ល្វៃ កំពូលអ្នកប្រដាល់ល្អកែង ត្រៀមខ្លួនរួចហើយប៉ះជាមួយកីឡាករជើងខ្លាំងខ្លាចាស់មកពីប្រទេសចិន ហ្វាង ហួន ។
ក្នុងការប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរ វាយ៣ទឹក លក្ខណៈគុនខ្មែរ ដើម្បីឱ្យបងប្អូនអ្នកព្រៃវែកស្រែកហ៊ោរកញ្ជ្រៀវបំបាត់ភាពនឿយហត់ពីការងារ។
ក្រៅពីគូនេះ ក៏នៅមានការប្រកួតដ៏ជក់ចិត្តជាច្រើនគូទៀតដូចជា៖គូមិត្តភាពជាតិគុនខ្មែរសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors)គឺកីឡាករ រិគី កងខ្លា vs ពេជ្រ រាជសីហ៍, អេ ណារ័ត្ន ត្រៀមប៉ះកីឡាករមីយ៉ាន់ម៉ា ទីតេ ម៉ោន TITE MAUNE, គឹម វាសនា ប៉ះកីឡាករអ៊ីរ៉ង់ រ៉េហ្សា, កីឡាករវង្ស វិឆ័យ អ្នកប្រដាល់ល្អកែង ត្រៀមខ្លួនរួចហើយប៉ះកីឡាករជើងខ្លាំងខ្លាចាស់មកពីប្រទេសប្រេស៊ីល ដូហ្លាស សេនតូស DOUSLAS SANTOS។
ហើយការទទ្ទឹងរង់ចាំវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ប្រភេទទម្ងន់៦០គីឡូក្រាមនោះបានមកដល់ហើយគឺ៖
– ពេជ្រ សុខា vs ភក្តី ដាលីន
– សេងទ្រី គុនខ្មែរ vs អូន ស៊ីនួន។
នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, Town Plus Media និង Wurkz ផងដែរ៕

ដោយ៖ វិកគី

