អបអរសាទរ ក្រុម Pro E-Sports ជាម្ចាស់ជើងឯក MPL Cambodia រដូវកាល ទី១០

ភ្នំពេញ៖ នេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលពោរពេញដោយអារម្មណ៍រំភើប ជាមួយការប្រកួតដ៏ក្តៅគគុក និងសំឡេងហ៊ោកញ្ជ្រៀវពេញឆាកប្រកួតអបអរក្រុម Pro E-Sports ជាម្ចាស់ជើងឯក MPL Cambodia រដូវកាលទី១០ PRO ESPORTS បន្តបង្ហាញទម្រង់លេងយ៉ាងល្អក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ដោយអាចយកជ័យជម្នះក្នុងវគ្គទី៣ នាំមុខ ៣:០ ក្លាយជាម្ចាស់ជើងឯក MPL Cambodia រដូវកាល ទី១០។

THE NEW ERA HAS BEGUN រជ្ជកាលថ្មីបានចូលមកដល់ ហើយនេះគឺជារជ្ជកាលរបស់ Pro Esports ក្រោយការប្រកួតដ៏អស្ចារ្យ ពួកគេបានបង្ហាញទៅកាន់អ្នកគ្រប់គ្នាថា ជើងឯកថ្មីនៃ MPL Cambodia គឺគ្មានអ្នកសាកសមជាងគាត់ឡើយ សម្រាប់រដូវកាលទី ១០នេះ។
ជាក្រុមដែលពោរពេញដោយទេពកោសល្យ ជាមួយនឹងទម្រង់លេងដ៏ខ្លាំង ការសហការគ្នាយ៉ាងល្អ បានធ្វើឲ្យពួកគេអាចសរសេរប្រវត្តិសាស្ត្រថ្មីសម្រាប់ MPL Cambodia ដោយបានដាក់ឈ្មោះ Pro Esports ចូលទៅក្នុងបញ្ជីក្រុមដែលជាម្ចាស់ពាន MPL Cambodia។

ដំណើរដ៏អស្ចារ្យរបស់ Galaxy Legends នៅរដូវកាលទី១០ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ បន្ទាប់ពីការប្រកួតដ៏ក្តៅគគុកជាមួយនឹង Pro Esports  ទោះបីមិនអាចលើកពានបាន ក៏ពួកគេបានបង្ហាញពីស្មារតីប្រយុទ្ធ ការខិតខំប្រឹងប្រែង និងការលេងដ៏អស្ចារ្យពេញមួយរដូវកាល នេះមិនមែនជាចុងបញ្ចប់ទេ… Galaxy Legends នឹងត្រឡប់មកវិញខ្លាំងជាងមុននៅរដូវកាលក្រោយ។

គួរជម្រាបផងដែរថា លីគកីឡាអេឡិចត្រូនិកកម្ពុជាអាជីពលើវិញ្ញាសា Mobile Legends: Bang Bang (MLBB) Professional League គឺ MPL Cambodia ចាប់ផ្តើមរដូវកាលទី១០ កាលថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦ ដោយមានការប្រែមុខមាត់ថ្មីដោយទើបតែនឹងបញ្ចប់ថ្មីៗនេះ។ MPL Cambodia រដូវកាលទី១០ មានលក្ខណៈពិសេស ៣ ដែលបានធ្វើឲ្យមានលក្ខណៈពិសេស ទាក់ទាញ និងស្វិតស្វាញជាងរដូវកាលមុនៗឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ការប្រកួត MPL នៅរដូវកាលនេះរៀបចំធំជាងឆ្នាំមុនៗ និងមានក្រុមចូលរួមច្រើន ដែលមានចំនួនរហូតដល់ទៅ១០ក្រុមមានដូចជា៖ CFU Gaming,Galaxy Legends,Pro Esports,Team Flash KH,Valhalla,See You Soon
Duck Rice Esports,Vigor Apex,Evil Eye Esports,Queen Phoenix (នារី)។

 

ការអនុញ្ញាតឲ្យក្រុមចូលរួមបានច្រើននៅពេលនេះ ដូចអ្វីដែលសហព័ន្ធបានស្នើសុំទៅខាងអ្នករៀបចំជាយូរមកហើយ។ កាលណាមានក្រុមច្រើនបានមកចូលរួមប្រកួតនោះ ការបណ្ដុះធនធានក៏មានច្រើនដូចគ្នាដែរ ពិសេសការប្រកួតកម្រិតអាជីពបែបនេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២