ភ្នំពេញ៖ ពិតជាមិនធម្មតា ស្ងាត់ៗកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយជាច្រើនក្នុងការប្រកួតសាច់ដុំនៅក្នុងកម្មវិធី NPC GLOBAL CLASSIC VIETNAM 2026 នៅប្រទេសវៀតណាម ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។
ជារឿយៗគេសង្កេតឃើញថា កីឡាករ កីឡាការិនី តែងតែបានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិជាច្រើននៅតាមបណ្ដាប្រទេសផ្សេងៗ ដើម្បីចូលរួមផ្សព្វផ្សាយកីឡាមួយនេះឲ្យកាន់តែទូលំទូលាយ ។


នេះជាមេដៃ ដែលកីទ្បាករ កីទ្បាការិនីសាច់ដុំកម្ពុជាទទួលបានជ័យជម្នះពីការប្រកួតក្នុងកម្មវិធីពិភពលោក NPC Global Classic ទទួលបានក្នុងកម្មពិធី NPC Global Classic ពិភពលោករួមមាន៖
-កីឡាការិនី KI SouKea ( Mss Kea )៖
Women Wellness Novice =
ទទួលបានមេដាយមាសលេខ1 ១គ្រឿង
Women Wellness Class B =
ទទួលបានមេដាយប្រាក់លេខ2 ១គ្រឿង
Women Bikini Novice =
ទទួលបានមេដាយសំរឹទ្ធលេខ3 ១គ្រឿង
Women Bikini True Novice =
ទទួលបានមេដាយលេខ5 ១គ្រឿង
Women Bikini Class B =
ទទួលបានមេដាយលេខ4 ១គ្រឿង ។

-កីឡាករ Un Borat ៖
Master 35+ Body Building
មេដាយប្រាក់លេខ2 ១គ្រឿង
Men Classic Physique Master 35+
មេដាយប្រាក់លេខ 2 ១គ្រឿង
Men Body Building Open Heavy Weight
លេខ 5 ១ គ្រឿង
Men Physique Open Class B
លេខ 5 ១ គ្រឿង ។
-កីឡាករ Vy Vuthy
Men Physique Master40+
មេដាយ មាស 1 គ្រឿង
Men Classic physique Open Class C
ទទួលបានមេដាយ លេខ5 ១គ្រឿង
Men Classic physique 40+
ទទួលបាន មេដាយប្រាក់ ១ គ្រឿង
Men BodyBuilding Master 35+
ទទួលបានមេដាយ សំរឹទ្ធ ១ គ្រឿង ។

-កីឡាករ Keo Samnang
Natural classic physique true novice
ទទួលបាន មេដាយលេខ3 ១គ្រឿង
Natural classic physique
ទទួលមេដាយលេខ4 ១គ្រឿង
Natural Men Physique
ទទួលបានមេដាយប្រាក់ 2 ១គ្រឿង។

ក្រោយពីទទួលបានភាពជោគជ័យពីការចូលរួមព្រឹត្តិការណ៍មួយនេះកីឡាករ កីឡាការិនីទាំងអស់ ក៏ទទួលបាននូវការឧបត្ថម្ភគាំទ្រលើកទឹកចិត្តពីមហាជនដែលជាសប្បុរសជនគាំទ្រកីឡាករ កីឡាការិនីខ្មែរ ព្រមទាំងបានធ្វើការបង្ហោះ បង្ហាញនូវមេដាយជាច្រើនរបស់ខ្លួនទទួលបានទាំងអស់ ទៅកាន់ប្រជាជនកម្ពុជាបានដឹង ៕

ដោយ៖ វិកគី

