អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា យ៉ាងហោចណាស់មនុស្សចំនួន២៨នាក់បានស្លាប់ និង 2 នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីអណ្តូងរ៉ែមាសដែលដំណើរការដោយខុសច្បាប់មួយបានបាក់ឬស្រុតដីនៅក្នុងទីក្រុង Agola ។


មន្ត្រីប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះដែលមានអាយុចន្លោះពី 18 ទៅ 40 ឆ្នាំ រួមមាន 13 នាក់មកពីគ្រួសារតែមួយ ហើយត្រូវបានកប់នៅក្នុងការរអិលបាក់ដីនៅក្នុងខេត្ត Bengo ភាគឦសាននៃទីក្រុង Luanda ប្រទេស អង់ហ្គោឡា។
អ្នកនាំពាក្យប៉ូលីសលោក Gaspar Luis Inacio បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះពីរនាក់ទៀតដែលជាប់គាំងនៅតែបន្តដំណើរការ។


នៅឯ Bengo អ្នកមើលការខុសត្រូវមន្ទីរពេទ្យកណ្តាលលោក Francisco Rodrigues បាននិយាយថា យ៉ាងហោចណាស់អ្នករបួសបីនាក់បានទទួលការព្យាបាលនៅឯកន្លែងនោះ។
លោក Rodrigues បានប្រាប់អ្នកយកព័ត៌មានថា “អ្នកជំងឺទាំងបីនាក់ដឹងខ្លួន និងផុតពីគ្រោះថ្នាក់ហើយនៅពេលនេះ៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

