ភ្នំពេញ៖ ពេលវេលាពិតជាដើរលឿនមែនទែន ភ្លេចៗខ្លួនតែបន្តិចការប្រកួតដែលបងប្អូនបានទន្ទឹងរង់ចាំនោះនឹងមកដល់ក្នុងសប្តាហ៍នេះហើយ។ ជំនួបនៃការប្រកួតរវាងអ្នកលេងជើងខ្លាំងទាំងពីរដែលបានឆ្លងកាត់ការប្រកួតជម្រុះជាច្រើនសប្តាហ៍រហូតដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី 30 ខែឧសភា ឆ្នាំ 2026 នេះ ទីតាំងរៀបចំសង្វៀននៅក្នុងបរិវេណបុរីជីបម៉ុង ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ (អមដោយទឹកប្រាក់ 48លានរៀល)គឺជាការជួបគ្នារវាងកីឡាករ អូន ស៊ីនួន កំពូលអ្នកលេងរន្ទះជើង និងកម្លាំងបាយ ត្រៀមប៉ះ កំពូលមហាទម្ងន់កណ្ដាប់ដៃ ពេជ្រ សុខា ។ ឆ្លងកាត់ការប្រកួតវគ្គជម្រុះកន្លងមក កីឡាករជើងខ្លាំងទាំងពីររូប មិនដែលឲ្យខ្លួនឯងបរាជ័យធ្ងន់ធ្ងរឡើយ ជារឿយៗតែងតែផ្ដាច់គូប្រកួតមុនបញ្ចប់ទឹកទៀត តើអាចទេថាគូនេះនឹងមានការបែកលោហិត ឬមិនចប់ទឹក?ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ Town ,ផេកហ្វេសប៊ុក Town FULL HDTV, TOWN Digital Media, TOWN FM 102,25 MHz និង WURKZ ផងដែរ។
គូប្រកួតសរុបក្នុងកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors) ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមចំណាត់ថ្នាក់លេខ 3 (អមដោយទឹកប្រាក់ 12លានរៀល)គឺជាការជួបគ្នារវាងកីឡាករសេងទ្រី គុនខ្មែរ Vs ភក្តី ដាលីន ។
**គូមិត្តភាពអន្តរជាតិ Kun Khmer X Australia៖
– ភក្តី គុនខ្មែរ Vs កីឡាករអូស្ត្រាលី JASON SCOTT (67KG)
– មាស ប៊ុនថេន VS កីឡាករអូស្ត្រាលី MATT PACKER (61Kg)
– សែន រ៉ាដេត VS កីឡាករអូស្ត្រាលី FAHEED (55Kg)
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun
Khmer Rules)៖
– ឈឿន ល្វៃ Vs កីឡាករអូបេគីស្ថាន SHOKHRUZ (75Kg)
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun
Khmer Rules)៖
– ពេជ្រ សម្បត្តិ Vs កីឡាករអូបេគីស្ថាន
DADAMUROD RAIMOV (60Kg) ។
ព្រឹត្តិការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី30 ខែឧសភា ឆ្នាំ2026 ចាប់ពីម៉ោង 7យប់តទៅ ទីតាំងសង្វៀន នៅក្នុងបរិវេណបុរី ជីប ម៉ុង ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ព្រៃទា) ៕


ដោយ៖ វិកគី

