សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ជាង៧គីឡូក្រាម ត្រូវសមត្ថកិច្ច បង្ក្រាបបានពីបុរសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ប្រមាណជា៧គីឡូក្រាមត្រូវបាន កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធី ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹម ឈាងហាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអោយដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ។ វត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៧គីឡូក្រាម៦២២ក្រាម។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២