ទីបំផុត ជិតបានទស្សនាជម្រើសជាតិបាល់ទាត់នារីប្រកួតវិញហើយ ក្រោយខកខានមួយរយៈធំ

ភ្នំពេញ៖ ខានឃើញក្រុមជម្រើសជាតិនារីប្រកួតយូរហើយ បច្ចុប្បន្ននេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាកំពុងបោះជំរុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី ដែលនេះក៏ជាការប្រកួតដកស្រង់បច្ចេកទេសដ៏សំខាន់មួយដែលអាចឱ្យក្រុមកីឡាការនីយើង បង្ហាញខ្លួនក្នុងទម្រង់ថ្មី។

នៅពេលឆាប់ៗខាងមុខនេះ ក្រុមជម្រើសជាតិនារីកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិនារីសិង្ហបុរី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន ARCAMANIK ប្រទេសឥណ្ឌូណេស៊ី ។

មុនប្រកួតកីឡាការនីជម្រើសជាតិយើងក៏បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការបោះជំរុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី ដោយកីឡាការនីបាន ណានខេន ជាកីឡាការនីរបស់ភ្នំពេញក្រោន បង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយប្រឹងប្រែងហ្វឹងកហាត់រយះពេល៨ឆ្នាំជាមួយបាល់ទាត់ ហើយត្រូវបានកោះហៅចូលជម្រើសជាតិ។

ចំណែកឯកីឡាការនីឆន ស្រីនី របស់បឹងកេតក៏បានរៀបរ៉ាប់ថា នេះជាលើកទី១ដែលខ្លួនបានជាប់ជាកីឡាការនីជម្រើសជាតិលេងឱ្យកម្ពុជា ពិតជាមានអត្ថន័យ និងធ្វើឱ្យនាងរំភើបចិត្តជាខ្លាំងដែលទទួលបានឱកាសដ៏ល្អ ក្នុងការពង្រឹងសមត្ថភាពបន្ថែម។ចំណែកឯកីឡាករនីដទៃទៀតក៏បានបង្ហាញអារម្មណ័រំភើប ការប្តេជ្ញាក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពដើម្បីត្រៀមប្រកួតថ្ងៃខាងមុខនេះ ។

សូមជម្រាបថា ក្រុមជម្រើសជាតិនារីកម្ពុជា vs ក្រុមជម្រើសជាតិនារីសិង្ហបុរី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន ARCAMANIK ប្រទេសឥណ្ឌូណេស៊ី។បន្តមកទៀតក្រុមជម្រើសជាតិនារីកម្ពុជា 🇰🇭 vs 🇮🇩 ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅ កីឡដ្ឋាន ARCAMANIK ប្រទេសឥណ្ឌូណេស៊ី។ សូមជូនពរឱ្យគោព្រៃនារីកម្ពុជាទទួលជោគជ័យក្នុងបេសកកម្ម៕

        

ដោយ៖ វិកគី
រូបភាព ៖ CPL

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២