Wow គេមកសងសឹកហើយ! កីឡាកររុស្សីផ្តាំផ្ញើរទៅរីគី សេងថងថា គេមកលើកនេះនឹងធ្វើឱ្យសេងថងស្គាល់ច្បាស់ពីរសជាតិឈឺចាប់វិញម្តង

ភ្នំពេញ៖ ហ៊ានខ្លាំងណាស់ កីឡាករបរទេស លីយ៉ាសិនកូ មិនទាន់ឡើងសង្វៀនប្រកួតសងសឹកផងបានបោះពាក្យឡើងឡូយទៅកាន់ រីគី សេងថង ដែលអ្នកទាំងពីរត្រៀមប៉ះគ្នានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ចុងសប្តាហ៍នេះ ទីតាំងរៀបចំសង្វៀននៅខាងត្បូងស្ពានអាកាសកាត់ផ្លូវជាតិ៤ ស្ថិតក្នុងភូមិកន្ទោកជើង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមរយៈវីដេអូផ្ញើសារមកកាន់ដៃគូកីឡាករគុនខ្មែរយើង គេបានរៀបរាប់យ៉ាងជឿជាក់ថា៖សួស្តីអ្នកទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា ខ្ញុំគីលីយ៉ាសិនកូ ហើយខ្ញុំចង់និយាយទៅកាន់រីគី សេងថងថា រីគី សេងថង លើកនេះ ខ្ញុំនឹងធ្វើឱ្យអ្នកដឹងពីរស់ជាតិឈឺចាប់ ដោយសារកណ្តាប់ដៃរបស់ខ្ញុំ។

បើមើលតាមពាក្យពេចន៍ និងកាយវិការរបស់កីឡាករបរទេសរូបនេះ គេហាក់បីដូចជាមានអំនួតខ្លាំង ហើយជឿជាក់ថា នឹងសងសឹកបានសម្រេច ខណៈដែលជំនួបប៉ះគ្នាលើកមុនគេបានប្រកួតចាញ់កីឡាកររីគី សេងថង ដោយមិនអស់ចិត្តទើបចង់ជួបសងសឹកលើកនេះទៀត។

មិនឱ្យចាញ់ចិត្តឡើយ GANZBERG សហការជាមួយថោនរៀបចំឱ្យអ្នកទាំងពីរបានសងសឹកឱ្យអស់ចិត្ត ជាមួយការរៀបចំដាក់ការប្រកួតដ៏ធំអមជាមួយគូពិសេសៗជាច្រើនគូទៀត។កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាថាតើការប្រកួតសងសឹកនេះនឹងទៅជាយ៉ាងណា?។ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន,ផេកTown Plus Media and Beer Ganzberg ចាប់ពីម៉ោង៨យប់តទៅ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២