ភ្នំពេញ៖ ក្លឹបបាល់ទាត់ Angkor Tiger (អង្គរថាយហ្គឺរ)ត្រូវបានគណៈកម្មាធិការ (FIB) ផ្តល់ AFC Club License ជាផ្លូវការហើយ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនលីគកំពូលកម្ពុជា (The CPL)នៅថ្ងៃច័ន្ទ ទី០៨ ខែមិថុនា នេះតែម្តង។


យោងតាម The CPL បានចេញសេចក្តីជូនដំណឹងផ្លូវការថា ដោយសារតែក្លឹបនៅខ្វះលក្ខខណ្ឌ Sporting Criteria ចំនួន ២ AFC បានអនុញ្ញាតឱ្យការិយាល័យ អាជ្ញាបណ្ណក្លឹបបើកប្រព័ន្ធ AFC CLAS ឡើងវិញ ដើម្បីឱ្យក្លឹបទាំងនោះអាចបំពេញលក្ខខណ្ឌដែលនៅសេសសល់បានពេញលេញ។
ដំណើរការបើកឡើងវិញនេះត្រូវបានអនុវត្ត ដោយមានតម្លាភាព ដើម្បីធានាថា ក្លឹបទាំងអស់ទទួលបានឱកាសស្មើគ្នាក្នុងការបំពេញលក្ខខណ្ឌដែលខ្វះ និងអាចបំពេញតាមបទប្បញ្ញត្តិបានត្រឹមត្រូវដើម្បីទទួលបានអាជ្ញាបណ្ណក្លឹប AFC។
បន្ថែមពីនេះ Cambodian Premier League (CPL) ក៏បានរៀបចំកម្មវិធី CPL Cares U10 និងសិក្ខាសាលា Anti-Doping ដើម្បីគាំទ្រក្លឹបក្នុងការបំពេញលក្ខខណ្ឌ S.02 Youth Teams, S.04 Educational Programmes ក៏ដូចជាលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗទៀត ស្របតាមបទប្បញ្ញត្តិ AFC Club Licensing Regulations។
បន្ទាប់ពីការសម្រេចរបស់ គណៈកម្មាធិការ (FIB) នៅថ្ងៃនេះ មានក្លឹបចំនួន ៥ ដែលត្រូវបានផ្តល់ AFC Club License ជាផ្លូវការ៖
1. វិសាខា
2. ព្រះខ័នរាជស្វាយរៀង
3. ភ្នំពេញក្រោន
4. បឹងកេត
5. អង្គរថាយហ្គឺរ សូមអបអរសាទរដល់ក្លិបបាល់ទាត់ទាំងអស់ដែលទទួលបានអាជ្ញាប័ណ្ណ។

ដោយ៖ វិកគី

