អស្ចារ្យខ្លាំងណាស់ ផ្តួលជើងខ្លាំងប្រេស៊ីលឱ្យបោះបង់ការប្រកួតភ្លាម ឡុង អាឆើតប្ដេជ្ញាចិត្តជូនគ្រូភ្លាមៗដែរ!

ភ្នំពេញ៖ ការវិលត្រឡប់មកវិញរបស់កីឡាករវ័យក្មេងនៅក្លឹបខ្លារខិនមានរិទ្ធរបស់លោកគ្រូរីគី កីឡាករ ឡុង អាឆើត បានធ្វើឱ្យអ្នកគាំទ្រនៅទស្សនាដល់ចប់កម្មវិធីពេញស្តូឌីយ៉ូស្ថានីយ៍ទូរទស្សន៍ថោន ។

វិលមកវិញភ្លាមប៉ះកីឡាករជើងខ្លាំងប្រស៊ីល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្នុងការប្រកួតយ៉ាងជក់ចិត្ត ឃើញថា ពិតជាធ្វើបានល្អដូចអ្វីដែលគេតាំងចិត្តមែន ដោយរូបគេបានផ្ដួលកីឡាករប្រេស៊ីល RODRIQUES MENDONCA ឱ្យបោះបង់ការប្រកួត នៅក្នុងទឹកទី 2 ។

ក្នុងការប្រកួតនោះ កីឡាករវ័យក្មេងរូបនេះបានបង្ហាញពីភាពខ្លាំង និងភាពវ័យឆ្លាត បើទោះបីជាប៉ះដៃគូខ្លាំង ស្វិតហើយនឹងពូកែបិទយ៉ាងណា ក៏គេនៅតែធ្វើបានសម្រេចដោយវាយឲ្យដៃគូអន្តរជាតិរាប់ និងមានបែកលោហិត រហូតមិនអាចបន្តការប្រកួតបានពាក់កណ្ដាលទឹកទី 2 ក្នុងការប្រកួតមិត្តភាពអន្តរជាតិបែបគុនខ្មែរវាយ 3ទឹក សង្វៀន Cambodia Mas Fight ដែលរៀបចំរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 3:00 រសៀលតទៅដោយអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរីនៅទូរទស្សន៍ថោនសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីបញ្ចប់ការប្រកួតទទួលជ័យជំនះ អាឆើតក៏បានធ្វើការសុំទោសទៅកាន់លោកគ្រូដែលកន្លងមកធ្លាប់បានខុសឆ្គង ហើយការវិលត្រឡប់មកវិញលើកនេះ គេសន្យាថា នឹងយកសមិទ្ធផលជូនក្លឹបថ្មីឲ្យបានច្រើន ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២