ភ្នំពេញ៖ ការប្រកួតគូដ៏ជក់ចិត្តជាច្រើនគូ នៅលើសង្វៀនGANZBERG រាជសីហ៍គុនខ្មែរ បានបញ្ចប់ទៅហើយ ទាំងគូជាតិ និងគ្រូអន្តរជាតិសុទ្ធតែបានឆក់យកបេះដូងអ្នកទស្សនា នៅខណ្ឌកំបូលឱ្យអង្គុយមិនស្ងៀមកាលពីចុងសប្តាហ៍កន្លងទៅនេះ។

កីឡាករដែលទទួលបានជ័យជំនះ នៅលើសង្វៀនដ៏មានប្រជាប្រិយមួយនេះគឺមានទាំងកីឡាករជាតិ និងកីឡាករអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តទាំងអស់នេះគឺទទួលបានការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន GANZBERG ។
ដូច្នេះក្រៅពីកម្មវិធីប្រកួតប្រចាំសប្តាហ៍នោះ Town និងក្រុមហ៊ុន GANZBERG បានសហការគ្នានឹងរៀបចំមហាព្រឹត្តិការណ៍យក្សប្រចាំឆ្នាំ ដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជាការដូដល់អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ សង្ឃឹមថាមិនធ្វើឱ្យបងប្អូនខកបំណងឡើយ។
ត្រៀមតែសំឡេងហ៊ោរ និងស្មារតីចូលរួមគាំទ្រកីឡាករគុនខ្មែរយើង នៅក្នុងកម្មវិធី GANZBERG GOLDEN BOY KUN KHMER ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។ កម្មវិធីប្រកួតដ៏អស្ចារ្យ និងកក្រើកនេះ ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធគុនខ្មែរ លំដាប់ប្រទេស នៅលើសង្វៀនតែមួយ ជួបគ្នាឆាប់ខាងមុខនេះ ៕

ដោយ៖ វិកគី

