ក្រៅពីមេឃា កីឡាករគោរមៈ ចាន់រាជ្យ និងឯម ឡេងលី ក៏មានភារកិច្ចទៅក្រឡុកនៅលើសង្វៀនប្រទេសបារាំងនោះដែរ សូមផ្តល់កម្លាំងចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នាបងប្អូន!

ភ្នំពេញ៖ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ដោយមានបេសកកម្មថ្មីមួយបន្ថែមទៀតនៅលើទឹកដីប្រទេសបារាំង ដែលនាំយកកីឡាករគុនខ្មែរទៅផ្សព្វផ្សាយនៅទីនោះ ក្រៅពីមេឃា កីឡាករ គោរមៈ ចាន់រាជ ក៏មានវត្តមានចេញទៅប្រកួតនៅលើសង្វៀនដ៏ល្បីមួយនៅប្រទេសបារាំងនោះផងដែរ។ ក្នុងការចេញទៅប្រកួតនេះ គោរមៈ ចាន់រាជ នឹងត្រូវប៉ះជាមួយកីឡាករបារាំងម្ចាស់ផ្ទះតែម្តង JANITH AKHMEEMANA។

កីឡាករទាំងពីររូបនេះមិនធ្លាប់ប៉ះគ្នានោះទេនាពេលកន្លងមក តែក្តីសង្ឃឹមដែល គោរមៈ ទៅទីនោះគឺមានច្រើនណាស់ ក្មេងប្រុស អ្នកស្នងគុនខ្មែររូបនេះ មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណង ក្នុងការចេញទៅប្រកួតក្រៅប្រទេសនោះឡើយ។

ហើយមួយរូបទៀតគឺកីឡាករគុនខ្មែរ ឯម ឡេងលី ក៏ត្រូវប្រកួតប៉ះ កីឡាករបារាំង BAKARY DEMBELE នៅទីនោះផងដែរ។ដោយ ឡេងលី ជាកីឡាករជើងចាស់ ពូកែកែងច្បាស់ គូនេះក៏មិនធម្មតាដែរ ដឹងតែកក្រើកសង្វៀននៅប្រទេសបារាំងហើយ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសបារាំង នាចុងសប្តាហ៍នេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town,ផេក Town Plus Media និង BEER GANZBERGផងដែរ។ កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ AU BOURGET 93 ប្រទេសបារាំង នៅវេលាម៉ោង៦ល្ងាច ម៉ោងនៅប្រទេសបារាំង (ត្រូវនឹងម៉ោង១១យប់ ម៉ោងនៅប្រទេសកម្ពុជាកម្ពុជា ។ទីតាំងLocation: Salle Marie Paradis,9 rue Roger Salengro,93350, Le Bourget France ទីតាំងLocation: https://maps.app.goo.gl/fvsg92rRQpwa7NcF9

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២