រន្ធត់! កុមារ២នាក់ត្រូវបានរថយន្តបុកស្លាប់នៅអូស្ត្រាលី ពេលដើរឆ្លងផ្លូវជាមួយម្តាយខ្មែរ ត្រលប់មកពីទទួលរង្វាន់នៅសាលាវិញ

នេះជាដំណឹងដ៏សោកសៅសម្រាប់សហគមន៍ខ្មែរនៅអូស្រ្ដាលី ដោយកុមារតូចៗពីរនាក់ Katherine (៥ ឆ្នាំ) និង Harry (១ ឆ្នាំ) បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦ ខណៈម្តាយកំពុងនាំពួកគេត្រឡប់មកពីសាលារៀនវិញ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមគ្រួសារកំពុងឆ្លងផ្លូវ ស្រាប់តែរថយន្តមួយបានបុក Katherine និងរទេះកូនក្មេងដែល Harry កំពុងអង្គុយ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានព្យាយាមជួយសង្គ្រោះយ៉ាងអស់ពីសមត្ថភាព ប៉ុន្តែទោះជាយ៉ាងណាក៏កុមារទាំងពីរនៅតែមិនអាចជួយសង្គ្រោះបានឡើយ។

គួរបញ្ជាក់ផងដែរថា Katherine ទើបតែទទួលបានពានរង្វាន់ពីសាលា នាងមានការសប្បាយចិត្តជាខ្លាំងពេលដើរតាមផ្លូវទៅផ្ទះ ។ ប៉ុន្តែក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ គ្រួសារមួយដ៏កក់ក្តៅមួយនេះបានបាត់បង់កូនទាំងពីរនាក់ដោយលែងមានថ្ងៃត្រឡប់។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ និងសូមឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធកុមារទាំងពីរ ឱ្យបានទៅកាន់សុគតិភព។ សូមឱ្យគ្រួសារមានកម្លាំងចិត្តឆ្លងកាត់ទុក្ខសោកដ៏ធំធេងនេះ៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២