ខ្លាំងមែនៗ! ក្រុមជម្រើសជាតិកម្ពុជា Angkor Warriors បញ្ចប់ការប្រកួតវគ្គជម្រុះ Asian Games 2026 ឈ្នះ៦ ចាញ់តែ១ប៉ុណ្ណោះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា Angkor Warriors បានបញ្ចប់ការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ ក្នុងចំណាត់ថ្នាក់លេខ 2 ជាមួយនឹងកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍គឺឈ្នះ 6 ចាញ់ 1 ។


នេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក និងការគាំទ្រមិនឈប់ឈរពីសំណាក់អ្នកគាំទ្រទាំងអស់ ទោះបីជាធ្វើដំណើរមកដល់វគ្គជម្រុះបានបញ្ចប់ក៏ដោយ តែបេសកកម្មរបស់អ្នកចម្បាំងអង្គរនៅមិនទាន់ចប់នោះទេ សូមបន្តគាំទ្រក្រុមតំណាងជាតិកម្ពុជារបស់យើង ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Asian Games 2026 ។

សរុបការប្រកួតរបស់ Angkor warrior យើងចាញ់តែមួយប្រកួតប៉ុណ្ណោះ ក្រៅពីនោះគឺឈ្នះទាំងអស់ ដោយក្រុមរបស់កម្ពុជាធ្វើបានល្អណាស់សម្រាប់ការប្រកួត 2026 Asian Games Esports Events MLBB នេះ ចាញ់តែ ឥណ្ឌូនេស៊ីមួយទេ ដែលឈរនៅលេខ២ក្នុងពូល។

សូមជំរាបផងដែរថា សមាជិកនៅក្នុងក្រុមដែលបានឡើងទៅប្រកួតតំណាងកម្ពុជានោះ ក៏មានយុវជនពីក្រុមVigor Apex បានចូលរួមដូចគ្នា អរគុណទៅដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងVigor ដែលតែងតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយកីឡាអេឡិចត្រូនិចកម្ពុជាជារៀងរហូតមក៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២