គ្រាន់តែឃើញបេក្ខភាពកីឡាករគុនខ្មែរទាំង៦រូប ដែលនឹងត្រៀមឡើងប្រកួតក្នុងកម្មវិធីធំ Ganzberg Golden Boy Kun Khmer ឡើងព្រឺសម្បុរខ្ញាក់

ភ្នំពេញ៖ វត្តមានពេញលេញនៃបេក្ខភាពកំពូលកីឡាករគុនខ្មែរទាំង ៦ រូបរបស់ Ganzberg Golden Boy Kun Khmer បានមកជុំគ្នាអស់ហើយ នៅឡើយតែថ្ងៃឡើងសង្វៀនប្រកួតដណ្តើមពានរង្វាន់ជាមួយដៃគូជើងខ្លាំងជិះយន្តហោះមកពីបរទេសប៉ុណ្ណោះ។ គ្មានការដកថយ គ្មានការយោគយល់ មានតែការតស៊ូដ៏ស្វិតស្វាញ និងដណ្តើមកិត្តិយសនៅលើសង្វៀនតែមួយគត់។

កម្មវិធីGANZBERG Golden Boy Kun Khmer ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយឆ្នាំមានតែម្ដង វិលត្រឡប់មកវិញនាពេលនេះ ជាមួយនឹងការប្រកួតដ៏អស្ចារ្យ និងលក្ខខណ្ឌប្រកួតដ៏ពិសេស ហើយនាំយកកីឡាករជើងខ្លាំងលំដាប់ប្រទេសចំនួន 6 រូប មកពីប្រាំមួយក្លឹបផ្សេងគ្នា ដើម្បីប្រជែងយកពានរង្វាន់ដ៏ស្រស់ស្អាត ពោរពេញទៅដោយអត្ថន័យនៃការរៀបចំយ៉ាងប្រណិតពីស្ថានីយទូរទស្សន៍ថោន ប្រកួតថ្ងៃទី 05-កក្កដា-2026 ជិតផ្សារ K-MALL ផ្លូវវេងស្រេង រាជធានីភ្នំពេញ។

ឥឡូវនេះ បេក្ខភាពដែលបានចូលខ្លួនមកអង្រួនបេះដូងអ្នកគាំទ្រគឺ បានបង្ហាញចំនួនបេក្ខភាពសរុបទាំង៦រូបនោះហើយសុទ្ធតែជាជើងខ្លាំងរួមមាន៖ កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ, កីឡាករប៊ឺត សង្ឃឹម ,ម៉ឺន មេឃា, គោរមៈ ចាន់រាជ,ធឿន ធារ៉ា និង ម៉ឺន មេឃា នាំមកជូនដោយក្រុមហ៊ុនGANZBERG រួមសហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ថោន ក្នុងពេលឆាប់ៗខាងមុខនេះ ។

មិនមែនតែកីឡាករទាំង៦រូបនេះទេ គ្រូបង្វឹករបស់ពួកគេទាំង៦រូប ក៏ចិញ្ចឹមចិត្តចង់បានជ័យជំនះ និងដណ្តើមពានរង្វាន់ពីកម្មវិធីនេះជាខ្លាំង ដូច្នេះរង់ចាំមើលទាំងអស់គ្នាថា នណានឹងមានសំណាងបានពានរង្វាន់ដ៏ស្រស់ស្អាតនេះយកទៅកាន់ក្លឹបខ្លះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២