ភ្នំពេញ៖ គូប្រកួតដណ្តើមពានក្នងមហាព្រឹត្តិការណ៍ Ganzberg Golden Boy Kun khmer ម៉ឺន មេឃា ជឿជាក់ខ្លាំងថា រូបគេអាចក្រសោបបានពានរង្វាន់Golden Boyទីពីរ របស់ GANZBERG ចូលក្លឹបមួយទៀត ខណៈដែលរូបគេត្រូវប៉ះដៃគូ តាជីគីស្ថាន ម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់លំដាប់អន្តរជាតិ SHERZODI SADULLO ។

កីឡាករជើងខ្លាំងគុនខ្មែររូបនេះបានដាក់ក្តីរំពឹង៧០ភាគរយ ហើយចង់ឱ្យអ្នកគាំទ្រទៅគាំទ្រឱ្យបានច្រើន ព្រោះនេះគឺជាកម្លាំងចិត្តខ្លាំងសម្រាប់កីឡាករ មិនមែនតែរូបគេនោះទេ គឺកីឡាករគ្រប់រូប ។

ម៉ឺន មេឃា បានបញ្ចាក់ថា រូបគេស្គាល់ដៃគូច្បាស់ណាស់ គេល្អ ហាត់ចាប់ក្បាច់ទុកជាមុនហើយ ម៉ឺន មេឃាបានបង្ហាញពានGoldenBoy ហើយបានប្តេជ្ញានឹងយកពានមួយទៀតចូលក្លឹបឱ្យបាន ដែលការប្រកួតរបស់អ្នកទាំងពីរនឹងក្លាយជាគូមិនអាចរំលងបានឡើយ នាថ្ងៃទី05 ខែកក្កដា ទីតាំរៀបចំសង្វៀនប្រកួតនៅជិតផ្សារK-Mall ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន, ផេក Town Plus Media និងផេក GANZBERG ផងដែរ៕


