ដាច់ចង្កេះអ្នកគាំទ្រ អាល្លឺម៉ង់ធ្លាក់វគ្គ 32 ក្រុម World Cup 2026 ដោយសារថ្វីជើងប៉ារ៉ាហ្គាយ

ភ្នំពេញ៖ ពិតជាមិនគួរឲ្យជឿនៅក្នុងបាល់ទាត់អ្វីក៏អាចកើតមានឡើងដែរ ដោយប៉ារ៉ាហ្គាយបង្កើតអព្ភូតហេតុទម្លាក់អាល្លឺម៉ង់ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ World Cup 2026។

ចូលរួមអបអរសាទរក្រុមជម្រើសជាតិ ប៉ារ៉ាហ្គាយ ដែលបានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រោយទម្លាក់ក្រុមឥន្រ្ទីដេកអាល្លឺម៉ង់ ដោយការទាត់បាល់កាត់សេចក្តី ១១ ម៉ែត្រ ក្នុងលទ្ធផល ( ៤ – ៣ ) យ៉ាងស្វិតស្វាញបំផុត។

ជើងខ្លាំងអាល្លឺម៉ង់ត្រូវហាលអាវ ផ្លាស់ប្ដូរភារៈកិច្ចត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ ៣២ ក្រុមនេះហើយ។

នេះជាលទ្ធផលដែលនឹកស្មានមិនដល់ ព្រោះអតីតកាលក្រុមបាល់ទាត់អាល្លឺម៉ង់ធ្លាប់តែធ្វើបានល្អទៅលើក្រុមប៉ារ៉ាហ្គាយ ប៉ុន្តែលើកនេះ បែរជាត្រូវធ្លាក់ក្រោមថ្វីជើងរបស់ក្រុមប៉ារ៉ាហ្គាយត្រឹមវគ្គនេះទៅវិញ៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២