គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំមួយគ្រឿងបានបុករះ បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួស១នាក់ នៅលើផ្លូវជាតិលេខ២ទាំងព្រឹកព្រលឹម

ខេត្តតាកែវ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តសណ្តោងធុនធំ១ គ្រឿងបានបុករះម៉ូតូជាច្រើនគ្រឿង បណ្តាលឱ្យស្លាប់៣នាក់ និងរបួសម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានបណ្តាលឱ្យមានមនុស្សស្លា.ប់នៅនឹងកន្លែងចំនួន៣នាក់ (ប្រុស) និងមានអ្នករងរបួសចំនួន១នាក់ (ប្រុស) ដែលត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ។

មូលហេតុនៃគ្រោះថ្នាក់ និងអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ច កំពុងស្រាវជ្រាវ និងបន្តស៊ើបអង្កេតទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២