មន្ត្រីម្នាក់មកពីសេវាជួយសង្គ្រោះក្នុងស្រុកបាននិយាយនៅព្រឹកថ្ងៃចន្ទទី១៣ ខែកក្កដានេះថា យ៉ាងហោចណាស់មនុស្សចំនួន២៧ នាក់បានស្លាប់ និង៦៣នាក់ផ្សេងទៀតរងរបួសនៅក្នុងអគ្គីភ័យនៅបារមួយកន្លែងក្នុងរដ្ឋធានីបាងកក ដែលជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុដ៏សាហាវបំផុតបែបនេះនៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គ្រោះអគ្គិភ័យដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង ១១ និង៥៧នាទីយប់ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦។


លោក Anwut Pho-ampai មកពីមូលនិធិ Ruamkatanyu ដែលដំណើរការសេវាជួយសង្គ្រោះបន្ទាន់ស្ម័គ្រចិត្តបាននិយាយថា “មានមនុស្សស្លាប់ជាង ២៧ នាក់”។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយថា មូលហេតុនៃអគ្គីភ័យនៅតែស្ថិតក្រោមការស៊ើបអង្កេត។
អគ្គីភ័យនេះត្រូវបានគេជឿថា បានចាប់ផ្តើមនៅបារ Rong Beer Na Lat Phrao ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

ប្រភព៖ A NEWS
ប្រែសម្រួលដោយ៖ វាសន

