លោក Trump សម្រេចបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Mark Esperចេញពីតំណែង

(វ៉ាស៊ីនតុន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ   បានបណ្តេញរដ្ឋមន្រ្តីការពារជាតិរបស់លោកចេញពីតំណែង ក្រោយមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានណ្ដេញលោក Mark Esper រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនចេញពីតំណែងកាលថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីលោក ចូ បៃដិន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីតែពីរថ្ងៃប៉ុណ្ណោះ។ លោក Trump និងលោក Mark Esper មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ជាពិសេសគឺបាតុកម្មតវ៉ា ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍។

គួរជម្រាបថា លោក Mark Esper ក៏បានទទួលយកការសម្រេចចិត្តរបស់លោក Trumpផងដែរ ខណៈដែលលោក Christopher Miller ដែលជានាយកមជ្ឈមណ្ឌលជាតិ ប្រឆាំងភេរវកម្ម នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រី ការពារជាតិស្ដីទី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២