អបអរសាទរ ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជាឈ្នះមេដាយចំនួន៧គ្រឿងក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series)

ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជាបានយកឈ្នះមេដាយចំនួន៧គ្រឿងក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series)ដែលនាំមកនូវភាពរំភើបរីករាយសម្រាប់ប្រជាជនកម្ពុជា។

កីឡាម៉ូតូទឹកកម្ពុជា ដែលបានយកឈ្នះមេដាយចំនួន៧គ្រឿងក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក ដោយក្នុងនោះមេដាយមាសចំនួន៥គ្រឿង និងមេដាយប្រាក់ចំនួន២គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១។

កីឡាករម៉ូតូទឹក ដែលទទួលបានមេដាយទាំងនោះរួមមាន៖
• កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Novice Ski Stock)។
• កីឡាករ TIET SALAH ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks)។
• កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amateur Ski 4 Stroke Lites)។
• កីឡាករ Saly Ou Moeut ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Sport GP)។
• កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)។
• កីឡាករ Min Mustan ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសារ Expert Ski GP)។
• កីឡាករ មុីន អូស្មាន់ ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series)រៀបចំឡើងនៅប្រទេសប៊ុលហ្គោរី (Bulgaria) ថ្ងៃទី៨~១២ ខែកក្កដា ឆ្នាំ២០២៦៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២