ពិតជាមិនធម្មតា ក្រុមបាល់ទាត់នារីកម្ពុជានាំភាពអស្ចារ្យជូនជាតិ ដោយយកជ័យជំនះលើក្រុមជម្រើសជាតិនារីទីម័រក្នុងលទ្ធផល៣-១

ភ្នំពេញ៖ អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត នៃព្រឹត្តិការណ៍ ពានរង្វាន់ ASEAN Women’s Cup 2026 ក្នុងលទ្ធផល ៣ ទល់នឹង ១។

នេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាដែលធ្វើបានយ៉ាងត្រចះត្រចង់ក្នុងលទ្ធផលមួយយ៉ាងគាប់ប្រសើរទៅកាន់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា។

ក្នុងការប្រកួតដ៏ល្អរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានៅឯកីឡដ្ឋាន Kuala Lampur Football ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ហាក់បីដូចជាមានកម្លាំងចិត្តនៅក្នុងការប្រកួតជាខ្លាំង ការសហការគ្នាបានយ៉ាងល្អ ជាមួយនឹងភាពជឿជាក់ក្នុងការប្រយុទ្ធ ទើបធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបានជោគជ័យបែបនេះ។

សូមជម្រាបជូនផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានធ្វើដំណើរចូលរួមការប្រកួតពានរង្វាន់ AFF Women’s Cup 2026 ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2026 នៅប្រទេសម៉ាឡេស៊ី ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២