ភ្នំពេញ៖ អ្នកណាមិនភ្ញាក់ សុខៗស្រាប់តែឃើញកូនៗកំពុងពេញលេងព្យុះភ្លៀងលើសង្វៀនប្រដាល់ នាំគ្នាលួចទៅទាត់បាល់រដូវកាល World Cup តាមពិតកូនសិស្សនាំគ្នា Prankគ្រូសោះ។


ត្រៀមខ្លួនជាថ្មីក្នុងស្មារតីចាស់ សម្លៀងអាវុធ សម្រួចកែងដើម្បីត្រៀមចាំតតាំងជាមួយជើងខ្លាំងអន្តរជាតិ ក្នុងកម្មវិធីរបស់ Boostrong ឆាប់ៗនេះ ។
អ្នកប្រយុទ្ធគុនខ្មែរដ៏ល្បីចំនួន៣រូប មកពីក្លឹបលោកអេភូថង ត្រៀមខ្លួនអង្រួនសង្វៀន សមរភូមិស្ដេចបក្សី គុនខ្មែរ ក្នុងការប្រកួត Kick Boxing Rules នៅថ្ងៃទី19 ខែកក្កដា ឆ្នាំ 2026 ចាប់ពីម៉ោង 7:00 យប់តទៅ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន។
អ្នកលេងកែងឆេះជង្គង់ហោះម៉ឺន មេឃា បច្ចុប្បន្ននេះល្អក្បាច់ខ្លាំងណាស់ ត្រៀមប៉ះជាមួយកីឡាករបារាំង ប្រាយអាន ឡាង កីឡាករល្អសាច់ វ៉ៃមិនខ្ចីឈឺ ។ កំពូលអ្នកផ្ដាច់ដៃគូរវ័យក្មេងអេអាំ ម៉ារីនភូថង កំពុងសាងប្រវត្តិសាស្រ្តល្អសម្រាប់ខ្លួនឯង ប្រកួតមួយរយៈចុងក្រោយវាយមិនដែលចាញ់ ក៏ប៉ះជើងខ្លាំងសាច់ហាប់មកពីបារាំង ក្នុងការប្រកួតឃីកបុកស៊ីង កីឡាករដែលមានឈ្មោះថា ដឺឌឺរៀន ម៉ៃក៏ កំពូលស្វិត ចាំមើលអាចផ្ដាច់បានដែរឬយ៉ាងណា?។

ចំណែកឯអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ាវិញ វិលមកសង្វៀនប្រកួតវិញ ប្រកួតល្អណាស់ ប្រកួតឡើងជក់ចិត្ត មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ហើយពេលនេះត្រៀមប៉ះជាមួយជើងខ្លាំងបារាំង លូកាស ប៊ែល ក្នុងការប្រកួត Kun Khmer x French ។
កម្មវិធីនេះនាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំងBoostrong នឹងធ្វើឡើងនៅបរិវេណទីធ្លាររង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងបងប្អូនអាចចូលទស្សនាដោយសេរី ទៅលើកទឹកចិត្តកីឡាករយើង ជាមួយនឹងព្រឹត្តិការណ៍ ដ៏ជក់ចិត្តក្នុងពេលឆាប់ៗនេះ ៕

ដោយ៖ វិកគី

