ញាក់សាច់! អេស្ប៉ាញទម្លាក់ក្រុមជើងឯករងរដូវកាលWorld Cup 2022 ឱ្យដោះអាវទៅផ្ទះយប់មិញបាត់ ធ្វើឱ្យ Fanៗ Sad គ្រប់គ្នា

ភ្នំពេញ៖ មិនដឹងជាអ្នកគាំទ្រខកចិត្ត និងក្រៀមក្រំយ៉ាងណាទេលោកអើយ បារាំង ខំប្រឹងប្រែងឡើងដល់វគ្គនេះទៅហើយ បែរជាត្រូវធ្លាក់ដោយសារតែក្រុមអេស្ប៉ាញយប់មិញនេះត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅវិញ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាន់តែជក់ចិត្ត កាលពីយប់មិញនេះអេស្ប៉ាញជាក្រុមដែលប្រមូលផ្ដុំសុទ្ធតែជាយុវជន បានទម្លាក់ក្រុមជើងចាស់ ហើយក៏ជាអតីតជើងឯករងរដូវកាល World Cup 2022 ត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ 4 ក្រុមចុងក្រោយក្នុងលទ្ធផល 2ទល់នឹង0 កាលពីយប់មិញនេះ ។

នេះគឺជាលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលក្រោយអ្នកគាំទ្រជាច្រើនបានរំពឹងថា ក្រុមមួយនេះនឹងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែបាល់មូលអ្វីៗខុសការរំពឹងទុក ដោយលទ្ធផលនឹកស្មានមិនដល់ ។ សូម្បីតែការគ្រប់គ្រងបាល់នៅក្នុងវគ្គទី 2 ក្រុមបាល់ទាត់អេស្ប៉ាញជាអ្នកគ្រប់គ្រងស្ទើរតែទាំងអស់ ទាំងរនាំងការពារ ទាំងអ្នកចាំទី ពិតជាធ្វើបានយ៉ាងល្អ ។

ជាក់ស្ដែងក្រុមបាល់ទាត់បារាំងប្រមូលផ្ដុំសុទ្ធតែអ្នកប្រយុទ្ធល្អៗដែរ ប៉ុន្តែយប់មិញនេះ ការគ្រប់គ្រងបាល់ហាក់បីដូចជាមានតិចមែនទែន ដោយសារតែទម្រង់ប្រយុទ្ធរបស់អេស្ប៉ាញ លេងដោយ ការយកចិត្តទុកដាក់ មិនប្រហែសសូម្បីបន្តិច ដូច្នេះហើយអេស្ប៉ាញជាក្រុមដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្ររង់ចាំអ៊ុតមើលការប្រកួតរវាងក្រុមបាល់ទាត់អង់គ្លេស ប៉ះជាមួយនឹងអាហ្សង់ទីននាវេលាម៉ោង 2 ទៀបភ្លឺឈានចូលថ្ងៃទី16 ខែកក្កដា ស្អែកនេះ ៕
    
ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២