ភ្នំពេញ៖ ឡូញ វណ្ណឌីបានក្លាយជាបេក្ខភាពដណ្តើមខ្សែក្រវ៉ាត់ WURKZ IPCC KICKBOXING CHAMPIONSHIP(57KG)សប្តាហ៍ទី៧ ក្នុងកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ក្រោយឆ្លងកាត់ការប្រកួតជម្រុះវិលជុំដណ្តើមពានយ៉ាងស្វិតស្វាញកាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅស្ថានីយ៍ទូរទស្សន៍ថោន។


តើម្ចាស់ពានរង្វាន់សប្តាហ៍ទី៨ បានទៅលើកីឡាកររូបណាទៅ? នេះគឺជាដំណើរស្វែងរកម្ចាស់ពានដ៏ពិសេសខុសពីសប្តាហ៍មុនៗ ព្រោះជាបេក្ខភាពចុងក្រោយហើយដែលនឹងមានឱកាសចូលវគ្គចែកពូលត្រៀមដណ្តើមខ្សែក្រវ៉ាត់ IPCC KUN KHMER CHAMPIONSHIP ។
គួរជម្រាបផងដែរថា គិតត្រឹមសប្តាហ៍នេះ បេក្ខភាពទាំង៧រូបដែលបានរកឃើញ និងបានក្លាយជាម្ចាស់ពានប្រចាំសប្តាហ៍របស់សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសនោះមានដូចជា៖
-សប្តាហ៍ទី១ បានទៅលើកីឡាករ គឿម សុវណ្ណឃីម
-សប្តាហ៍ទី២ បានទៅលើ កីឡាករ គង់ ហូវ
-សប្តាហ៍ទី ៣ បានទៅលើកីឡាករ ពេជ្រ សុខា
-សប្តាហ៍ទី៤ បានទៅលើកីឡាករ រីគី ណងសាវ
-សប្តាហ៍ទី០៥ បានទៅលើកីឡាករ លាភ រដ្ឋា
-សប្តាហ៍ទី០៦ បានទៅលើកីឡាករ ពេជ្រ សុភក្រ
-សប្តាហ៍ទី០៧ បានទៅលើកីឡាករ ឡូញ វណ្ណឌី៕

ដោយ៖ វិកគី

