ភ្នំពេញ៖ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! សប្តាហ៍នេះនឹងផ្តល់ជូនលោកអ្នកនូវគូប្រកួតដ៏ជក់ចិត្តប្រចាំសប្តាហ៍រវាងកំពូលអ្នកប្រយុទ្ធជើងខ្លាំងកម្ពុជានឹងត្រូវតតាំងជាមួយអ្នកប្រយុទ្ធឆ្លងដែនមកពីប្រទេសឡាវ នារាត្រីនេះ នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចូលទស្សនាដោយសេរី ។


គូពិសេសគីឡូធ្ងន់គឺជាការជួបគ្នារវាងកីឡាករ មករា គុនខ្មែរ ត្រូវប្រកួតគុនខ្មែរអន្តរជាតិជាមួយ កីឡាករ គង់ ឆៃដាន់ ដែន ឡាំប៉ាវ ក្នុងការប្រកួត៣ទឹក ។ ប្រវត្តិប្រកួតរបស់កីឡាករគង់ ឆៃដែន ធ្លាប់ប៉ះកីឡាករកម្ពុជាបរាជ័យក៏ពិតមែន ប៉ុន្តែកីឡាករគុនខ្មែរយើងមិនងាយបុកកីឡាកររូបនេះដាច់ទេ គេស្វិត និងមានអាវុធល្អខ្លាំងណាស់។
ដូច្នេះបើ មករា គុនខ្មែរមិនប្តូរឱ្យដាច់ទេ អាចនឹងមានការលំបាកសម្រាប់រូបគេវិញ។បន្ថែមពីគូជក់ចិត្តនេះក៏មានការប្រកួតជាច្រើនគូទៀតផងដែរដូចជា ៖
**គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖
– ដែន ភក្តី 🇰🇭 vs 🇰🇭 សំណាង គុនខ្មែរ
– ដែន ជីវ័ន្ត 🇰🇭 vs 🇰🇭 ឡុង ខេត្ត
– ម៉ាលី ខ្លាតូច 🇰🇭 vs 🇰🇭 ភក្តី ដាលីន

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– ឡុង អាដា 🇰🇭 vs កីឡាករចិន លី ជិនតាវ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 8យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Town Full HDTV,ផេកហ្វេសប៊ុក Town Full HDTV , Town Plus Media និង Beer Ganzberg ផងដែរ៕

ដោយ៖ វិកគី

