ថ្ងៃទី២៤ ខែកក្កដានេះ ជាខួបមួយឆ្នាំ ពោលគឺកាលពី៣៦៥ថ្ងៃមុន ជាថ្ងៃដែលទាហានសៀមបានវាយលុកឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងកំរោល ដោយបានប្រើប្រាស់គ្រប់អាវុធ និងផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកយន្តហោះ និងដ្រូនអត្តឃាតជាដើម… មកលើគោលដៅយោធា និងស៊ីវិលយ៉ាងព្រៃផ្សៃ។


ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា សូមឱ្យព្រឹតិ្តការណ៍នេះក្លាយជាប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រពិតសម្រាប់បន្តពង្រឹងស្មារតីសាមគ្គី ឆន្ទៈ មនសិការជាតិតែមួយកាន់តែខ្លាំងក្លាថែមទៀត និងសូមឆ្លៀតឱកាសនេះ ឧទ្ទិសគុណបុណ្យកុសល្យដល់វិញ្ញាណខន្តវីរកងទ័ព កងនគរបាលជាតិ ដែលបានលះបង់អាយុជីវិតពលីក្នុងបុព្វហេតុការពារជាតិ សាសនា និងព្រះមហាក្សត្រខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ដោយសារសង្គ្រាមសៀមឈ្លានពាននេះ៕


Screenshot


Screenshot


Screenshot


