ភ្នំពេញ៖ ដឹងតែកក្រើកសង្វៀន CAMBODIA MAS FIGHT ទៀតហើយ ដោយជួបជាមួយកំពូលកីឡាករ ជើងខ្លាំង ចាន់ ប៊ុនហឿន ណាត់កីឡាករជើងខ្លាំងចិន ល្បងកណ្ដាប់ដៃគ្នា នៅលើសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ថោន នាថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០២៦ សប្តាហ៍នេះ ចាប់ពីម៉ោង 3:00 រសៀលតទៅ ចូលរួមទស្សនាដោយសេរី ។



បន្ថែមពីកីឡាករចាន់ ប៊ុនហឿន អ្នកលេងមុខស្វិត ចិត្តសឿង ក្បាច់កែងល្អ អាវុធបានមួយកំផ្លេ កម្រឡើងសង្វៀននេះណាស់ ប៉ុន្តែសប្តាហ៍នេះ បងប្អូននឹងបានឃើញការបង្ហាញសមត្ថភាពរបស់គេ ជាមួយនឹងអ្នកប្រយុទ្ធជើងខ្លាំង ឆ្លងដែនមកពីប្រទេសចិននោះ ក៏មានការប្រកួតជាច្រើនគូទៀត ជាដំណើរស្វែងរកជើងខ្លាំងម្ចាស់ពានរង្វាន់ប្រចាំសប្តាហ៍នៅលើសង្វៀនដែលឧបត្ថម្ភដោយក្រុមហ៊ុនខ្មែរប៊ែរវ់រីជីស សមាសភាពកីឡាករដែលចូលមកប្រជែងពាននោះរួមមាន៖ កីឡាករជើងខ្លាំង សូត្រ សាណូ , កំពូលអ្នកប្រយុទ្ធល្អក្បាច់ នូវ វណ្ណថង , កំពូលអ្នកលេងកណ្ដាប់ដៃពុយ ឡាយ និងកីឡាករជើងខ្លាំងចិត្រ សុភី អ្នកទាំងបួននឹងមកប្រកួតគ្នាជម្រុះចំនួនពីរជុំដើម្បីស្វែងរកម្ចាស់ពាន មានតែអ្នកខ្លាំងមួយរូបប៉ុណ្ណោះ តើកីឡាកររូបណានឹងអាចក្លាយទៅជាម្ចាស់ពាននាសប្តាហ៍នេះ?។
ក្រៅពីគូនេះ ក៏នៅមានការប្រកួតគូមិត្តភាពអន្តរជាតិផងដែរ ដោយជួបជាមួយកំពូលកីឡាករលំដាប់ជួរមុខចំនួនពីររូបបន្ថែមទៀត ដែលបានណាត់កីឡាករជើងខ្លាំងបរទេសមកប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរគឺចម្រើន គុនខ្មែរ ត្រូវជួបតតាំងជាមួយជើងខ្លាំងអូបេគីស្ថាន កីឡាករ អាខម៉ាតូវ ដូនីយ៉ូ , កីឡាករភក្តី គុនខ្មែរ ត្រៀមប៉ះអ្នកប្រយុទ្ធល្អសាច់មកពីប្រទេសអឺរ៉ង់ រ៉ាស៊ូល ។
ជួបគ្នានៅស្ថានីយ៍ទូរទស្សន៍ថោន អញ្ជើញចូលរួមទស្សនាដោយសេរី ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន,ផេក TOWN Full HDTV TV និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

