យប់មិញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅដើរកម្សាន្តនៅផ្លូវថ្មើជើងចតុមុខ Walk Street ភ្នំពេញច្រើនណាស់រហូតដល់ជាង១០ម៉ឺននាក់

បច្ចុប្បន្ននេះ ផ្លូវថ្មើរជើងចតុមុខ (Walk Street)ភ្នំពេញកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលពួកគេតែងតែមកធ្វើដំណើរកម្សាន្ត ជារៀងរាល់រាត្រីចុងសប្តាហ៍យ៉ាងច្រើនកុះករមែនទែន។ ដោយឡែកនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦យប់មិញនេះ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១០០០នាក់។


លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះថា តាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ ,កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និង កម្លាំង សមត្ថកិច្ច រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។ ទន្ទឹមនឹងនោះរដ្ឋបាល រាជធានីភ្នំពេញ តែង បានដាក់ បញ្ចូលនូវផ្ទាំង ទស្សនីយភាព និង ការសម្ដែង សិល្បៈ ចម្រុះ បុរាណ សម័យ បន្ថែម ពីលើការរៀបចំឲ្យមានការលក់ដូរចំណីអាហារ និង វត្ថុអនុស្សាវរីយ៍ ជាច្រើនប្រភេទ សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្តនេះផងដែរ។


សូមបញ្ជាក់ផងដែរថា ផ្លូវថ្មើរជើងចតុមុខបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងមានភាពសប្បាយរីករាយនាពេលរាត្រី។ ជាងនេះទៅទៀតផ្លូវថ្មើរជើងចតុមុខ ក៏ត្រូវបានស្ថានទូតមួយចំនួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ស្ថាតទូតសហរដ្ឋអាមេរិក, ស្ថានទូតចិន, សហភាពអឺរ៉ុប និង ស្ថានទូត ផ្សេងៗទៀត ជ្រើសរើសជាទីតាំង ប្រារព្ធកម្មវិធី សំខាន់ៗ របស់ ខ្លួន ផងដែរ៕

 

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២