បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយសារនារីស្រស់ស្អាត់ម្នាក់បើករថយន្តបុក

​នារី​ស្រស់​ស្អាត​ម្នាក់ បើក​រថយន្ត​ម៉ាក​ AVATAR ពាក់ស្លាក​លេខ​ កម្ពុជា​ V.C.8989​ បានបើកវ៉ាជែងចូលផ្លូវម្ខាងទៀត ហើយជ្រុលបុកជាមួយ​ម៉ូតូ​ម៉ាក​HONDA SCOOPY ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HL-4247 ដែល​ជិះបញ្រ្ជាសទិសគ្នា​បុកពេញទំហឹង​ បណ្តាលឱ្យបុរស​ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើត​ហេតុភ្លាមៗ។

ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១ និង៣០​នាទី​យប់​ ថ្ងៃ​ទី២៨​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ ស្ថិតនៅតាមបណ្តោយ​ផ្លូវ លេខ១០០៣​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ ។

 

ក្រោយពេលកើ់តហេតុ​ សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាចរណ៍​នៃស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ ចុះមកធ្វើកាវាសវែង យក​រថយន្ត​និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ​គ្នានៅពេល​ក្រោយ​។ ចំណែក​ឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ ធ្វើ​លិខិត​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

ដោយ៖ វិចិត្រ

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២