ភ្នំពេញ៖ ដឹងតែកក្រើកទៀតហើយ គ្រាន់តែឃើញសមាសភាពកីឡាករ៨រូប ដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀន Wurkzសេនាគុនខ្មែរយ័ន្ត ៨ទិស នៅដើមខែក្រោយនេះ សុទ្ធតែជាកំពូលអ្នកលេងអាវុធ អ្នកណាមិនចង់ទស្សនា បើសុទ្ធតែល្អម្លឹងៗ។

ជើងខ្លាំងគុនខ្មែរទាំង៨រូបនេះ បានបង្ហាញខ្លួនរួចរាល់ហើយ ដើម្បីត្រៀមប្រយុទ្ធដល់ទីបញ្ចប់ នៅក្នុងមហាព្រឹត្តិការណ៍ លេខកូដមរណៈ 8:8 (Death Code 8:8)»។
កម្មវិធីដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង៧យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន វើកជួយគុនខ្មែរច្រើនជាងគេ នឹងដំបូងគេបង្អស់។កីឡាករជើងខ្លាំងទាំង៨ រូបនេះនឹងត្រូវប្រកួតលក្ខណៈពិសេស ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើង?។
សមាសភាពកីឡាករជើងខ្លាំងដែលនឹងត្រូវបង្ហាញខ្លួននៅលើសង្វៀនក្នុងពេលឆាប់ៗខាងមុខនេះ បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកួតតតាំងគ្នានៅលើសង្វៀនដ៏ស្រស់ស្អាត និងមានប្រជាប្រិយរបស់ស្ថានីយទូរទស្សន៍ថោននេះ ដែលរួមសហការជាមួយភេសសជ្ជៈប៉ូវកម្លាំងវើក ដែលនឹងនាំមកនូវវត្តមានអ្នកប្រយុទ្ធដូចជា៖ កីឡាករមាឌល្អិតចិត្តសឿង ឌឹម សារ៉ុម , អ្នកលេងកណ្ដាប់ដៃរិន ដេវីត , រន្ទះជើងមុខសេត ចម្រើន គុនខ្មែរ , អ្នកលេងកណ្តាប់ដៃ មាស ឃីម បូរ៉ា ,កំពូលអ្នកលេងកែងរីគី សេងថង, អ្នកប្រយុទ្ធចិត្តសាស្ត្រ ទូច ដេវីដ ,អ្នកលេងកែងឆេះជង្គង់ហោះ អេអាំម៉ារីន ភូថង , អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ៕

ដោយ៖ វិកគី

