បុរសម្នាក់ ត្រូវរថយន្តដឹកដីកិនស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវរថយន្តដឹកដី កិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំបួរបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សេង ហ៊ឺ អាយុ៣៦ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត នៅភូមិស្រមោច ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុជនរងគ្រោះ រួមទាំង អ្នកបើកអេស្ការ បានអង្គុយលេងនៅក្រោមរថយន្តបែនដឹកដីរបស់មិត្តរួមអាជីពឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គបូរី។ លុះដល់ម៉ោង០៨និង១០នាទី អ្នកបើកអេស្ការ ក៏ដើរទៅបើកអេស្ការដើម្បីចូលដី។ ចំំណែកឈ្មោះឈុំ កញ្ញា បានឡើងរថយន្តរបស់ខ្លួន ហើយបានបញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដីចេញដែលនៅជាប់ពីល្ងាច។ ប៉ុន្តែឈ្មោះសេង ហ៊ឺ មិនបានក្រោកចេញពីកន្លែងអង្គុយដែលជាប់នឹងកង់ក្រោយរថយន្តរបស់ឈ្មោះឈុំ កញ្ញា នោះ ត្រូវរថយន្តដែលជាប់លេខកិនស្លាប់ តែម្តង។

ឃើញដូច្នេះ ឈ្មោះឈុំ កញ្ញា ដែលជាមិត្តភ័ក្តិ ភ័យពេក ក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានមកពិនិត្យនិងធ្វើកំណត់ហេតុ ស្រាវជ្រាវ ហើយតាមហៅអ្នកបើកបររថយន្តមកសួរបំភ្លឺ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២