ដំណឹងល្អសម្រាប់ប្អូនៗ នៅខេត្តសៀមរាប ដែលស្រលាញ់វិស័យកីឡាបាល់ទាត់

ភ្នំពេញ ៖ ក្លឹបបាល់ទាត់សៀមរាបយូណាយធីតបានប្រកាសនៅលើទំព័រហ្វេសបុកផេកផ្លូវការ កាលពីថ្ងៃទី៣១ ខែឧសភា នឹងធ្វើការជ្រើសរើសថ្នាលយុវជនកម្រិតអាយុក្រោមវ័យ ១២ ឆ្នាំ (U-12) ក្នុងពេលឆាប់ៗ ខាងមុខ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ក្នុងតំបន់មូលដ្ឋានបានធូរស្រាល។

ដូចច្នេះសម្រាប់បងប្អូនដែលមាន កូន ក្មួយ ក្នុងកម្រិតអាយុខាងលើ និងមានចិត្តស្រលាញ់ក្នុងការអភិវឌ្ឍខ្លួនទៅជាកីឡាករអាជីពនាពេលខាងមុខ អាចមកទទួលពាក្យធ្វើតេស្តពីពួកយើង នៅក្នុងហាងលក់សម្ភារកីឡា SRU Official Fanshop ដែលស្ថិតនៅពីមុខកីឡដ្ឋាន អេស អរ យូ ផ្ទាល់ ឬអាចផ្ញើរសារឆ្លើយឆ្លងតាមរយៈ Facebook Page ផងដែរ។

សូមជម្រាបផងដែរថា ការផ្តល់ពាក្យ និងទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ឈប់ទទួលពាក្យថ្ងែទី១៣ ខែមិថុនា ឆ្នាំ២០២១ សម្រាប់លក្ខខណ្ឌចូលរួម គឺសញ្ជាតិខ្មែរ ភេទប្រុស ស្នាក់នៅខេត្តសៀមរាប មានឆ្នាំកំណើត ២០០៩ ឬ ២០១០ (ភ្ជាប់ជាមួយសំបុត្រកំណើតថតចម្លងមួយសន្លឹក) រីឯកន្លែងទទួលពាក្យ និងដាក់ពាក្យស្ថិតនៅSRU OFFICIAL FANSHOP៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២