កម្ពុជា បរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះបារ៉ែន

ភ្នំពេញ ៖ ក្រោយការប្រកួត FIFA World Cup Qatar 2022 Qualifiers កាលពីយប់មិញ ក្រុមជម្រើសជាតិកម្ពុជា ទទួលរងបរាជ័យ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ បារ៉ែន ក្នុងលទ្ធផល ៨-0។

ដោយមើលទៅលើការប្រកួតការពីយប់មិញ សង្កេតឃើញថា ក្រុមជម្រើសជាតិកម្ពុជាធ្វើបានល្អច្រើន នៅក្នុងវគ្គទី១ ដោយបិទក្រុមម្ចាស់ផ្ទះត្រឹម២ទល់នឹង០។ បារ៉ែនរកគ្រាប់បាល់នាំមុខមុនត្រឹមតែ ៨នាទី ដោយកីឡាករ Kamil al-Aswad និងគ្រាប់បាល់ចុងម៉ោងដោយកីឡាករ Al-Rmonaihi នៅនាទី៤៥+២ ចូលមកដល់វគ្គទី២ គ្រាប់បាល់ទាំង ៦គ្រាប់របស់បារ៉ែន រកបានដោយកីឡាករ Ali Madan ២គ្រាប់នៅនាទី៤៦ និង៦៥ Abdul-Latif ២គ្រាប់នាទៅនាទី៧៥ និង៩០+២ រួមជាមួយកីឡាករ Al Shaikh នោនាទី៥១ ជាមួយ Kamil al-Aswad រកគ្រាប់ទី២ របស់ខ្លួនក្នុងការប្រកួតនៅនាទី៧១។

សូមជម្រាបដែរថា ការប្រកួតដ៏ជក់ចិត្តនេះ បានទាក់ទាញអ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសយ៉ាងច្រើនកុះករ ដោយមានចំនួនអ្នកទស្សនាតាមរយៈការឡាយបន្តផ្ទាល់ រហូតទៅដល់ជាងមួយរយខេ (100+K) ដែលនេះស បញ្ជាក់អោយឃើញពីការរីកចម្រើននៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ហើយសង្ឈឹមថា បងប្អូនអ្នកគាំទ្រទាំងអស់​ នឹងនៅតែបន្តគាំទ្រ លើកទឹកចិត្តក្រុមគោព្រៃកម្ពុជានៅប្រកួតក្រោយៗទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២