ខេត្តបាត់ដំបង ៖ សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥០០០គីឡូក្រាម ដែលឈ្មួញនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា ត្រូវបានមន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យបង្រ្កាបបទល្មើសតំបន់៤ និង កំលាំង ក.ប.ប សាខាខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការ ធ្វើឡើងកាលពីល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីជំនាញបានដកហូតទំនិញដែលខូចគុណភាពចម្រុះទាំងអស់សរុបចំនួន ប្រមាណ ៥តោន យកទៅរក្សាទុកនិងរង់ចាំការស្នើសុំដុតបំផ្លាញចោលនៅពេលក្រោយ៕


