ក្រុមចោរសម័យថ្មី ប្រុសស្រី០៤នាក់ ជិះសុទ្ធតែរថយន្ត ចេញប្លន់ ប៉ុន្តែត្រូវអស់លក្ខណ៍ ដោយស្នាដៃនគរបាលស្រុកមុខកំពូល

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលជំនាញស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យប្រុសស្រី៤នាក់ ដែលធ្វើសកម្មភាពស្ទាក់ចាំប្លន់ ម៉ូតូប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវជាតិលេខ៦។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពី ម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ផុន សុ ផានិត អាយុ២៦ ឆ្នាំ ទី២. ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ ១៨ ឆ្នាំ ទី៣.ឈ្មោះ ទិ ត្យ បញ្ញា ខា រិ ន អាយុ ១៩ ឆ្នាំ ជន សង្ស័យ ទាំង៣ នាក់ នេះ មានមុខ របរ មិន ពិតប្រាកដ និង ទី៤មានឈ្មោះ ម៉ាលី រ៉ យ៉ើ ភេទ ស្រី អាយុ២០ឆ្នាំ មុខរបរ លក់អីវ៉ាន់ តាមអនឡាញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅម៉ោងកើតហេតុ សមត្ថកិច្ចបានឃើញ រថយន្ត ជនសង្ស័យឈប់ នៅចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ដោយសង្ស័យ កម្លាំង យាមល្បាត ឈប់ រថយន្ត បម្រុង ចុះ សួរនាំ ត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យបាននាំគ្នាបើករត់តាមបណ្ដោយផ្លូវជាតិលេខ៦ រហូតមកដល់ ចំណុចតារាងបាល់ នំបញ្ចុក ជនសង្ស័យ ក៏បានទម្លាក់ដាវចោលនៅទីនោះ ហើយសមត្ថកិច្ច មួយក្រុមទៀតស្ទាក់ចាប់បាន រថយន្ត ជនសង្ស័យជាប់ ហើយក៏ បាន នាំ ជនសង្ស័យនិងរថយន្តមកសួរនាំនៅ អធិការដ្ឋាននគរបាលស្រុក។

ជនសង្ស័យ ទាំង ៤ នាក់ កំពុង ឃាត់ខ្លួនបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលស្រុក មុខកំពូល ដើម្បី កសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់ការ បន្ត តាម នីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២