ព្រឹទ្ធាចារ្យបាល់ទាត់កម្ពុជានិយាយអ្វីខ្លះទៅកាន់ក្រុមជម្រើសជាតិមុនប៉ះអឺរ៉ង់

ភ្នំពេញ ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាភាគច្រើនប្រកដជាបានស្គាល់វីរបុរសបាល់ទាត់ខ្មែរលោកគ្រូព្រឹទ្ធាចារ្យប៉ែន ផាត ដែលជាអតីតកីឡាករខ្សែរប្រយុទ្ធជើងចាស់ដ៏ល្បីរបស់កម្ពុជា កាលពីទសវត្សរ៍ ៦០ និងទសវត្សរ៍ ៧០ ក្រោយលោកចូលនិវត្តន៍អាជីពគ្រូបង្វឹក នៅប្រទេសបារាំង កាលពីឆ្នាំ២០១៥ លោកក៏តែងចូលរួមសកម្មភាពមួយចំនួន ក្នុងពិភពបាល់ទាត់ខ្មែរ និងដឹកនាំក្លឹបមួយចំនួន នៅក្នុងលីគកំពូលកម្ពុជាផងដែរ។

ហើយថ្មីៗនេះដោយយោងទៅតាមទំព័រហ្វេសបុកផ្លូវការរបស់លោកបានបង្ហោះកាលពីថ្ងៃទី០៩ មិថុនាម្សិលមិញនេះជាមួយនឹងរូបភាពអមដោយពាក្យពេចន៍ដ៏មានអត្ថន័យថា “ ខ្ញុំនឹង បងប្អូនខ្មែរ ដែរនៅបរទេស សូមជួនពរអោយគោព្រៃ របស់កម្ពុជាយើងប្រកួតជាមួយ IRAN នៅថ្ងៃខាងមុខនេះ សូមអោយបានជោគជ័យ ! ខ្ញុំធ្លាប់ប្រកួតនៅឆ្នាំ ១៩៧៤ Rajpracha # ជំរើសជាតិ IRAN ចាញ់ ៥/២ តែខ្ញុំសុ៑តបញ្ញូលទី២គ្រាប់ ត្រូវចាំថា ខ្ញុំធ្វើបាន គោព្រៃក៏ធ្វើបានដែរ សូមជួនពរ ឈ្នះ ឈ្នះ ឈ្នះ “នេះមិនមែនជាលើកទីមួយឡើយដែលលោកគ្រូផ្ញើរសារជូនពរក្រុមគោព្រៃកម្ពុជា ជារើយៗគាត់តែងតែបង្ហោះពាក្យជូនពរលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជារាងរាល់មុនពេលការប្រកួតមកដល់ ទាំងអស់នេះគឺជាការស្រលាញ់យកចិត្តទុកដាក់ហើយបង្ហាញថាលោកនៅក្បែរបាល់ទាត់កម្ពុជាជាប់ជានិច្ចបើទោះបីជាមិនបានលេងអោយក្រុមជម្រើសជាតិទៀតក្តី។

គួររំលឹកថា ព្រឹទ្ធាចារ្យប៉ែន ផាត ធ្លាប់ជួយក្រុមជម្រើសជាតិកម្ពុជាបំបាក់ក្រុមថៃ ៣ទល់នឹង០ កាលពីឆ្នាំ១៩៧២ ហើយក៏ធ្លាប់លេងទល់ជាមួយ Pele ស្តេចបាល់ទាត់ប្រស៊ីលដែលកាលនោះ លោកត្រូវជ្រើសរើសជាកីឡាករ Thai All Star លេងទល់និងក្លឹប SANTOS របស់ប្រេស៊ីល ខណះដែលគ្រានោះលោកលេងអោយក្រុម RAPRACHA FC របស់ថៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២